អាស៊ាន-នូវែលហ្សេឡង់ ជំរុញកិច្ចសហប្រតិបត្តិការក្រោយជំងឺរាតត្បាត
(VOVWORLD) - មន្ត្រីជាន់ខ្ពស់ (SOM) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងនូវែលហ្សេឡង់ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ បន្ទាប់ពីប្រទេសសមាជិកអាស៊ានបានប្រកាសផែនការបើកព្រំដែនឡើងវិញ។
ប្រតិភូចូលរួមកិច្ចសន្ទនាអាស៊ាន-ណូវែលហ្សេឡង់ លើកទី ២៨ ឆ្នាំ២០២១ (ប្រភព៖ asean.org) |
ការសន្យានេះបាននាំចេញនៅក្នុងកិច្ចសន្ទនាអាស៊ាន-នូវែលហ្សេឡង់លើកទី ២៩ ដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណែតកាលពីថ្ងៃទី ៧ ខែមេសា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចសង្គមទាំងក្នុងអាស៊ាន និងនូវែលសេឡង់។ នៅក្នុងកិច្ចសន្ទនា SOM អាស៊ាន និងនូវែលហ្សេឡង់ក៏បានទទួលស្គាល់តួនាទីសកម្មរបស់នូវែលសេឡង់ក្នុងយន្តការដឹកនាំដោយអាស៊ាន ព្រមទាំងបានគាំទ្រតួនាទីស្នូលរបស់អាស៊ានក្នុងការរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពដែលបានកំណត់នៅក្នុងតំបន់។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃផែនការសកម្មភាពអាស៊ាន-នូវែលសេឡង់ ដំណាក់កាល ២០២១-២០២៥។ ភាគីទាំងពីរមានបំណងជំរុញការបញ្ចប់កិច្ចចរចារឱ្យបានឆាប់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងការចរចាលើកិច្ចព្រមព្រៀងសេវាកម្មអាកាសអាស៊ាន-នូវែលសេឡង់៕