អាស៊ាន-នូវែលហ្សេឡង់ជំរុញកិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធិភាព

(VOVworld) - នាថ្ងៃទី២ កក្កដា នៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេស៊ី បានប្រព្រឹត្ត
ទៅសន្និសីទលើកទី៣របស់គណៈកម្មាធិការសហប្រតិបតិ្តការរួមអាស៊ាន-នូវែល
ហ្សេឡង់ (ANZJCC) ដោយមានការចូលរួមរបស់គណៈកម្មាធិការបណ្ដាតំណាង
អចិន្ត្រៃប្រចាំនៅអាស៊ាន (CPR) និងឯកអគ្គរដ្ឋទូតនូវែលហ្សឡង់ប្រចាំនៅអាស៊ាន។សន្និសីទលើកនេះគឺសំដៅវាយតំលៃទំនាក់ទំនងសហប្រតិបតិ្តការអាស៊ាន-នូវែល
ហ្សឡង់នាពេលកន្លងទៅ ព្រមទាំងកំណត់វិធានការដើម្បីបង្កើនទំនាក់ទំនងរវាង
ភាគីទាំង២នាពេលខាងមុខ។
អាស៊ាន-នូវែលហ្សេឡង់ជំរុញកិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធិភាព - ảnh 1
(រូបថត៖TTXVN)

ថ្លែងមតិនៅទីនេះ ប្រធានក្រុមការងារតំណាងអចិន្ត្រៃវៀតណាមប្រចាំនៅអាស៊ាន
ឯកអគ្គរដ្ឋទូត Nguyen Hoanh Nam បានវាយតំលៃខ្ពស់ចំពោះលទ្ធផលសហប្រតិបតិ្ត
ការរវាងនូវែលហ្សឡង់ជាមួយអាស៊ាននិយាយរួមនិងវៀតណាមនិយាយដោយ
ឡែកនាពេលកន្លងទៅ និងលើកសំណើរអាទិភាពសហប្រតិបតិ្តការមួយចំនួនរវាង
ភាគីទាំង២នាពេលខាងមុខលើបណ្ដាវិស័យនយោបាយសន្តិសុខ សេដ្ឋកិច្ច វប្បធម៌
សង្គម។ឯកអគ្គរដ្ឋទូត Nguyen Hoanh Nam បានសង្កត់ធ្ងន់ថា វៀតណាមសន្យារួម
ដំណើរជាមួយអាស៊ានក្នុងការកសាងទំនាក់ទំនងអាស៊ាន-នូវែលហ្សឡង់ឲ្យកាន់
តែរឹងមាំនិងអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ