អាស៊ានបើកកិច្ចប្រជុំពិសេសស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា

(VOVWORLD) - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានឲ្យដឹងថា ប្លុកនេះនឹងរៀបចំកិច្ចប្រជុំពិសេសមួយថ្នាក់រដ្ឋមន្រ្តីការបរទេសនៃប្រទេសជាសមាជិកនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពីស្ថានភាពរបស់មីយ៉ាន់ម៉ា។ 

នេះគឺជាកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំការទូតនៃប្រទេសសមាជិកអាស៊ានទាំង ១០ ចាប់តាំងពីប្រទេសសមាជិកមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពជាប់គាំងនយោបាយចាប់តាំងពីដើមខែកុម្ភៈមក។ យោងតាមប្រភពព័ត៌មាន ប្រទេសជាសមាជិកអាស៊ានភាគច្រើនបានសម្តែងនូវឆន្ទៈត្រៀមជាស្រេចក្នុងការចូលរួមកិច្ចប្រជុំនេះ ដែលក្នុងនោះរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាលោក Wunna Maung Lwin នឹងចូលរួមផងដែរ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយមានការសម្របសម្រួលគ្នាទាំងតាមប្រព័ន្ធអ៊ីនធឺណេតនិងដោយផ្ទាល់ផង ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩។ កិច្ចប្រជុំទល់មុខគ្នាត្រូវបានធ្វើឡើងនៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ីដែលមានទីស្នាក់ការលេខាធិការដ្ឋានអាស៊ានផងដែរ។

នៅថ្ងៃទី ២៤ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាលោក Wunna Maung Lwin បានធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីធ្វើការចរចាការទូតទាក់ទងនឹងព្រឹត្តិការណ៍នយោបាយថ្មីៗនៅក្នុងប្រទេសខ្លួន។ ការចូលរួមកិច្ចចរចាររបស់លោក Wunna Maung Lwin ត្រូវបានគេចាត់ទុកថា បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការសហការជាមួយអាស៊ាន ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ភាពជាប់គាំងនយោបាយនៅក្នុងប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ