អាស៊ានបង្កើតនិងពង្រីកតួនាទីស្នូលក្នុងដំបន់
(VOVWORLD) /  
|
អគ្គលេខាធិការអាស៊ានលោក Le Luong Minh បានវាយតំលៃខ្ពស់រាល់ការរួមចំណែករបស់វៀតណាម (VOV) |
Vovworld-កំណត់ទិសដៅកសាងសហគមន៍អាស៊ានក្រោយឆ្នាំ២០១៥ ទស្សនវិស័យរបស់ប្រទេសអាស៊ាននិងវៀតណាម ជាប្រធានបទនៃសិក្ខាសាលាត្រូវបាន
រៀបចំនាព្រឹកថ្ងៃទី៣ធ្នូនៅទីក្រុងហាណូយ។ នេះជាសកម្មភាពក្នុងក្របខ័ណ្ឌ
គំរោងការលើកកំពស់សមត្ថភាពបំរើឲ្យសមាហរណកម្មអន្តរជាតិស៊ីជម្រៅរបស់
វៀតណាមដល់ឆ្នាំ២០២០។ ថ្លែងមតិនៅទីនេះ អគ្គលេខាធិការអាស៊ានលោក Le
Luong Minh បានវាយតំលៃខ្ពស់រាល់ការរួមចំណែករបស់វៀតណាមគិតតាំងពីពេលចូលរួមសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍នាឆ្នាំ១៩៩៥។ តាមអគ្គលេខាធិការ
អាស៊ានលោក Le Luong Minh ថា វៀតណាមអាចបន្តតួនាទីសកម្មនិងម្ចាស់ការ
ជាងទៀតក្នុងរបៀបវារៈរបស់អាស៊ានក្រោយឆ្នាំ២០១៥។
“មុនបង្អស់ត្រូវប្រមូលផ្ដុំទៅក្នុងការអប់រំ។ អប់រំត្រូវជាស្នូលក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាម ពីព្រោះថាអប់រំក៏ដើរតួនាទីស្នូលក្នុងការបង្រួញគំលាត
រវាងប្រទេសអាស៊ាននិងរវាងអាស៊ានជាមួយប្រទេសដៃគូ។ ប្រការទី២ក៏សំខាន់ដែរ
គឺវៀតណាមត្រូវបង្កើនលើកកំពស់ការយល់ដឹងរបស់ប្រជាជន ពិសេសគឺយុវជននិស្សិតនិងសិស្សានុស្សិសអំពីសហគមន៍អាស៊ាន៕”
-VOVWORLD