អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូ


អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូ  - ảnh 1
អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូ (VOV)

(VOVworld) -  បន្តសកម្មភាពក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន
លើកទី ៤៨ (AEM 48) នាថ្ងៃទី​៤ សីហា បណ្ដារដ្ឋមន្ត្រីចាប់ផ្តើមសន្និសីទពិគ្រោះ
យោបល់ជាមួយដៃគូសំខាន់ៗរួមមាន៖ កូរ៉េខាងត្បូង ចិន ជប៉ុន អូស្ត្រាលីនិង
នូរវែលហ្សេឡង់។ ក្នុងក្របខ័ណ្ឌពិគ្រោះយោបល់លើកទី ១៩ ជាមួយប្រទេស
ដៃគូចំនួន ៣ គឺ ជប៉ុន កូរ៉េខាងត្បូងនិងចិន រដ្ឋមន្ត្រីនៃប្រទេសដៃគូទាំងបី
រូបនេះ បានចាត់ទុកថា៖ ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ ២០១៥
 គឺជារបត់ សំខាន់របស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់។ ប្រទេសដៃគូ
ទាំងបីស្វាគមន៍ ផែនការមេរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៥ ហើយ
ចាត់ទុកថា៖ ប្រការ នេះនឹងជួយសហគមន៍សេដ្ឋកិច្ចអាស៊ានក្លាយទៅជា
តំបន់មានសមត្ថភាពប្រកួត ប្រជែងខ្ពស់ តភ្ជាប់​ សកម្មនិងច្នៃប្រឌិតដល់
ឆ្នាំ ២០២៥​ ។ រដ្ឋមន្ត្រីទាំងអស់បានស្នើរឲ្យក្រុមប្រឹក្សាអាជីវករអាស៊ីបូព៌ារ
(EABC) ជំរុញធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់។ក្នុងកិច្ចប្រជុំពិគ្រោះយោ
បល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយអូស្ត្រាលីនិងនូរវ៉ែលហ្សេឡង់លើក
ទី២១ អង្គសន្និសីទទាំងអស់ស្វាគមពិធីសារលើកទី១ស្តីពីការធ្វើវិសោធនកម្ម
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ានជាមួយអូស្ត្រាលីនិងនូរវ៉ែលហ្សេ
ឡង់ដែលបានចូលជាធរមានជាជំហានៗចាប់ពីខែតុលាឆ្នាំ២០១៥រួមចំណែក
ពង្រឹងទំនាក់ទំនងដៃគូសេដ្ឋកិច្ចរវាងអាស៊ានជាមួយប្រទេសដៃគូទាំងពី
រពោលខាងលើ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ