អាស៊ានបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសជាច្រើន

អាស៊ានបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសជាច្រើន - ảnh 1
អាស៊ានបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសជាច្រើន


(VOVworld) - នាថ្ងៃទី២ ធ្នូ នៅទីស្ដីការលេខាធិការនៃសមាគមបណ្ដាប្រជាជាតិអាស៊ី
អាគ្នេយ៍ (អាស៊ាន) នៅរដ្ឋធានី ហ្សាការតារបស់ឥណ្ឌូណេស៊ី បានប្រព្រឹត្តទៅពិធីជូន
លិខិតប្រគល់ភារកិច្ចរបស់ឯកអគ្គរដ្ឋទូតបណ្ដាប្រទេសក្រូអាស៊ី ស្លូវ៉ាគីប៊ុលហ្គារី និង
ស្វ៊ីសប្រចាំនៅអាស៊ាន។នៅពិធីនេះ អគ្គលេខាធិការអាស៊ានលោក Le Luong Minh
បានសង្កត់ធ្ងន់ថា ដំណាងការទូតទាំង៤រូបនេះ​អាចដើរតួនាទីសំខាន់១ក្នុងការបន្ត
បង្កើនកិច្ចសហប្រតិបតិ្តការរវាងអាស៊ាននិងក្រូអាស៊ីស្លូវ៉ាគី ប៊ុលហ្គារី និងស្វ៊ីសក្នុង
ទំនាក់ទំនងទ្វេភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌទំនាក់ទំនងជំនួបសន្ទនាអាស៊ាន-សហ
ភាពអឺរ៉ុប និងវេទិការសហប្រតិបតិ្តការអាស៊ី-អឺរ៉ុប (ASEM) ផងដែរ។
នាថ្ងៃដដែល នៅរដ្ឋធានី ហ្សាការតា បានប្រព្រឹត្តទៅសន្និសីទលើកទី២របស់គណៈ
កម្មាធិការសហប្រតិបតិ្តការរួមអាស៊ាន-ញ៉ូហ្ស៊ីឡែន (ANZJCC)។នៅទីនេះញ៉ូហ្ស៊ី
ឡែន បានអះអាងជាថ្មីម្ដងទៀតនូវការសន្យាបន្តជួយឧបត្ថម្ភសំរាប់ការខំប្រឹង
ប្រែងសមាគមអាស៊ានក្រោយឆ្នាំ២០១៥ ក៏ដូចជាជួយឧបត្ថម្ភសំរាប់តួនាទីមជ្ឈ
មណ្ឌលរបស់អាស៊ានក្នុងបណ្ដាយន្តការនៅតំបន់ផងដែរ។សន្និសីទ ក៏បានប្រ
មូលផ្ដុំពិភាគ្សាអំពីការត្រៀមរៀបចំឲ្យសន្និសីទកំពូលក្នុងឱកាសរំលឹកខួបអនុ
ស្សាវរីយ៍៥០ឆ្នាំបង្កើតទំនាក់ទំនងអាស៊ាន-ញ៉ូហ្ស៊ីឡែនដែលគ្រោងនឹងប្រព្រឹត្ត
ទៅនៅ ម៉ាឡេស៊ីនាឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ