អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីសន្តិភាព សន្តិសុខ និងភាពខ្លួនទីពឹងខ្លួន

(VOVWORLD) - សន្និសីទចង្អៀតរដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (ADMM Retreat) ត្រូវបានប្រារព្ធជាផ្លូវការ នាព្រឹកថ្ងៃទី ៥ មីនា នៅទីក្រុង Luang Prabang ភាគខាងជើងប្រទេសឡាវ ។ 

សន្និសីទនេះមានប្រធានបទ "អាស៊ាន៖ រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងខ្លួនទីពឹងខ្លួន។ ឧត្តមសេនីយ៍ឯក Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមចូលរួមសន្និសីទនេះ។

អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីសន្តិភាព សន្តិសុខ និងភាពខ្លួនទីពឹងខ្លួន - ảnh 1ប្រធានគណៈប្រតិភូដែលចូលរួមក្នុងសន្និសីទចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានបានថតរូបអនុស្សាវរីយ៍។ រូបថត៖ VOV

ថ្លែងមតិក្នុងសន្និសីទនេះ ឧត្តមសេនីយឯក Nguyen Tan Cuong បានឲ្យដឹងថា ដើម្បីបង្កើនតួនាទីស្នូល និងតម្លៃយុទ្ធសាស្ត្ររបស់អាស៊ាន សកម្មភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ADMM និង ADMM+ ចាំបាច់ត្រូវគោរព និងអនុវត្តតាមគោលការណ៍ជាមូលដ្ឋាននៃធម្មនុញអាស៊ាន និងដំណើរការអាស៊ាន; គោរពឯករាជ្យ និងស្វ័យភាពនៃប្រទេសអាស៊ាន; រក្សាតួនាទីកណ្តាលរបស់អាស៊ាន និងធ្វើការរួមចំណែកជាក់ស្តែង និងប្រកបដោយការទទួលខុសត្រូវចំពោះសន្តិភាព ស្ថិរភាព និងសន្តិសុខរួមនៃតំបន់។ វៀតណាមគាំទ្រការបន្តអនុវត្តកម្មវិធីអ្នកសង្កេតការណ៍នៃក្រុមអ្នកជំនាញ ADMM+ ក៏ដូចជាស្វាគមន៍បណ្តាប្រទេសចុះឈ្មោះចូលរួមដើម្បីរួមចំណែកយ៉ាងសំខាន់ និងមានប្រសិទ្ធភាពចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

ក្នុងឱកាសនេះ ឧត្តមសេនីយឯក Nguyen Tan Cuong បានគោរពអញ្ជើញថ្នាក់ដឹកនាំក្រសួងការពារជាតិ យោធា សហគ្រាសឧស្សាហកម្មការពារជាតិ និងក្រុមមន្ត្រីយោធានៃបណ្តាប្រទេសអាស៊ានមកចូលរួមពិព័រណ៌ការពារជាតិអន្តរជាតិវៀតណាមលើកទី ២ ដែលប្រព្រឹត្តទៅនៅចុងឆ្នាំនេះ។

កិច្ចប្រជុំ ADMM ចង្អៀតបានអនុម័តលើសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានស្តីពីសមិទ្ធិផលរបស់ ADMM ក្នុងការអនុវត្តផែនការមេសហគមន៍នយោបាយ-សន្តិសុខអាស៊ានឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ