អាស៊ានបង្កើនការតភ្ជាប់និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដោយចីរភាព

(VOVWORLD) - សិក្ខាសាលានេះគឺសំដៅបំភ្លឺច្បាស់នូវការសាកល្បងនិងឱកាសសហប្រតិបតិ្តការនៅអាស៊ីបូព៌ា ក៏ដូចជាស្វែងរកដំណោះស្រាយបង្កើនការតភ្ជាប់រវាងវៀតណាម និងកូរ៉េខាងត្បូង ដើម្បីពង្រីកឲ្យបានល្អថែមទៀតនូវតួនាទីរបស់ប្រទេសទាំងពីរ ក្នុងដំណើរការធ្វើសមាហរណកម្មនៅតំបន់អាស៊ីបូព៌ា។
អាស៊ានបង្កើនការតភ្ជាប់និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដោយចីរភាព - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ MA)


នាថ្ងៃទី១៥ មីនានៅទីក្រុងហាណូយ សាលាបណ្ឌិតសភាវិទ្យាសាស្ត្រសង្គម វៀតណាម បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ កូរ៉េខាងត្បូង (KISEAS) រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ ក្រោមប្រធានបទ “កិច្ចសហ ប្រតិបតិ្តការនៅតំបន់អាស៊ីបូព៌ានិងតួនាទីរបស់វៀតណាមនិងកូរ៉េខាងត្បូង”។ សិក្ខាសាលានេះគឺសំដៅបំភ្លឺច្បាស់នូវការសាកល្បងនិងឱកាសសហប្រតិបតិ្តការនៅអាស៊ីបូព៌ា ក៏ដូចជាស្វែងរកដំណោះស្រាយបង្កើនការតភ្ជាប់រវាងវៀតណាម និងកូរ៉េខាងត្បូង ដើម្បីពង្រីកឲ្យបានល្អថែមទៀតនូវតួនាទីរបស់ប្រទេសទាំងពីរ ក្នុងដំណើរការធ្វើសមាហរណកម្មនៅតំបន់អាស៊ីបូព៌ា។   

      ថ្លែងមតិក្នុងសិក្ខាសាលានេះ ប្រធានសាលាបណ្ឌិតសភាវិទ្យាសាស្ត្រសង្គម វៀតណាមលោក Nguyen Quang Thuan ឲ្យដឹងថា វៀតណាមនិងកូរ៉េខាងត្បូង សុទ្ធតែរងផលប៉ះពាល់យ៉ាងខ្លាំងក្លាដោយបម្រែបម្រួលនៅតំបន់អាស៊ីបូព៌ា ហើយ ថែមទាំងប្រឈមមុខនឹងឱកាសនិងការសាកល្បងផងដែរ។ ក្នុងកាលៈទេសៈនោះប្រទេសទាំងពីរគួរតែក្ដាប់ជាប់ឱកាស ស្វែងរកដំណោះស្រាយសំដៅពង្រីកតួនាទី ក្នុងកិច្ចសហប្រតិបតិ្តការតំបន់ ពិសេសគឺបង្កើនទំនាក់ទំនងទ្វេភាគី ឆ្ពោះទៅរកសន្តិភាពនិងវិបុលភាពរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ