អាស៊ានបង្កើនវិធានការណ៍គាំពារសង្គមសម្រាប់កុមារងាយរងគ្រោះ

(VOVWORLD) - បណ្ដាប្រតិភូបានបង្ហាញអំពីរចនាសម្ព័ន្ធគាំពារសង្គមសម្រាប់កុមារក៏ដូចជាវិធានថ្មីៗសំដៅបង្កើនការចូលរួមរបស់កុមារក្នុងការដោះស្រាយបញ្ហាដែលពួកគេត្រូវប្រឈមមុខ ព្រមជាមួយនោះ ចែករំលែកព័ត៌មាននិងបទពិសោធន៍ល្អៗអំពីការផ្គត់ផ្គង់គាំពារសង្គមសម្រាប់កុមារពិការ កុមារងាយរងគ្រោះក៏ដូចជាជនរងគ្រោះនៃការការំលោភបំពាននិងការរឹបជាន់កម្លាំងពលកម្ម។ល។

 ក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានអំពីសុខុមាលភាពសង្គមនិងការអភិវឌ្ឍលើកតី ១០ (ហៅកាត់ថា AMMSWD លើកទី ១០) និងព្រឹត្តិការណ៍ទាក់ទងដែលបានរៀបចំចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ បានប្រារព្ធវេទិការដ្ឋភិបាល - ក្រៅរដ្ឋាភិបាលអាស៊ានអំពីសុខុមាលភាពសង្គមនិងការអភិវឌ្ឍលើកតី ១៤ (14th GO-NGO Forum) ដោយប្រធានបទ “ការបង្កើនវិធានការណ៍គាំពារសង្គមសម្រាប់កុមារងាយរងគ្រោះនៅអាស៊ាន” ។ ចូលរួមវេទិកានេះ មានតំណាងប្រទេសអាស៊ានចំនួន ១០ តំណាងនៃបណ្ដាអង្គការក្រៅរដ្ឋាភិបាល បណ្ដាអង្គការស៊ីវិលនៃបណ្ដាប្រទេស ក្រុមប្រឹក្សាសុខុមាលភាពសង្គមអន្តរជាតិនិងលេខាធិការដ្ឋានអាស៊ាន។ល។

បណ្ដាប្រតិភូបានបង្ហាញអំពីរចនាសម្ព័ន្ធគាំពារសង្គមសម្រាប់កុមារក៏ដូចជាវិធានថ្មីៗសំដៅបង្កើនការចូលរួមរបស់កុមារក្នុងការដោះស្រាយបញ្ហាដែលពួកគេត្រូវប្រឈមមុខ ព្រមជាមួយនោះ ចែករំលែកព័ត៌មាននិងបទពិសោធន៍ល្អៗអំពីការផ្គត់ផ្គង់គាំពារសង្គមសម្រាប់កុមារពិការ កុមារងាយរងគ្រោះក៏ដូចជាជនរងគ្រោះនៃការការំលោភបំពាននិងការរឹបជាន់កម្លាំងពលកម្ម។ល។

បណ្ដាលទ្ធផលនៃវេទិកានឹងត្រូវបានចែករំលែកនៅបណ្ដាសន្និសីទ SOMSWD និងបានដាក់ជូន AMMSWD និង AMMSWD + ៣ ដែលបានប្រារព្ធនៅក្នុងបណ្ដាថ្ងៃបន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ