អាស៊ានបន្តជាដៃគូពាណិជ្ជកម្មលេខមួយរបស់ចិន

(VOVWORLD) - ទំហំពាណិជ្ជកម្មទ្វេភាគីនៃការនាំចូលនិងនាំចេញរបស់ចិនក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ បានកើនឡើងយ៉ាងខ្លាំង។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយចិនបានប្រកាសនៅព្រឹកថ្ងៃទី ១៣ ខែមេសានេះថា ទំហំពាណិជ្ជ កម្មទ្វេភាគីនៃការនាំចូលនិងនាំចេញរបស់ចិនក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ បានកើនឡើងយ៉ាងខ្លាំង ដែលក្នុងនោះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅតែបន្តជាដៃគូពាណិជ្ជកម្មលេខមួយរបស់ចិន។ តាមនោះ ទំហំនាំចេញ - នាំចូលសរុបរបស់ចិនក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ បានកើនឡើងដល់ជាង ១.៣០០ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៩២% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ក្នុងនោះការនាំចេញសម្រេចបានប្រមាណ ៧០៩ ពាន់លានដុល្លារអាមេរិក។ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ អាស៊ានបានបន្តក្លាយជាដៃគូពាណិជ្ជកម្មលេខមួយ របស់ចិន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសរុបចំនួន ១.២៤០ ពាន់លានយន់ (ប្រហែល ១៩០ ពាន់លានដុល្លារអាមេរិក) កើនឡើងជាង ២៦%; បន្ទាប់មកគឺសហភាពអឺរ៉ុប (EU) សហរដ្ឋអាមេរិកនិងជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ