អាស៊ាន​ប្រកាស​ឆ្នាំ​២០២២ ជា​ឆ្នាំ​យុវជន​អាស៊ាន

(VOVWORLD) - តាមរយៈយុទ្ធនាការអនឡាញ #ASEANyouth2022 នោះ អាស៊ានបានអំពាវនាវដល់យុវជន និងដៃគូក្នុងតំបន់រីកសាយភាយសារអំពីភាពជាអ្នកដឹកនាំរបស់យុវជនក្នុងការ អភិវឌ្ឍសហគមន៍។
អាស៊ាន​ប្រកាស​ឆ្នាំ​២០២២ ជា​ឆ្នាំ​យុវជន​អាស៊ាន - ảnh 1សម្ព័ន្ធយុវជនទីក្រុងហូជីមិញចូលរួមការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សនៃយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំបំផុតរបស់ទីក្រុង (រូបថតឯកសារ៖ VNA)

ក្នុងស្មារតីនៃ "ASEAN A.C.T៖ រួមគ្នាដោះស្រាយបញ្ហាសាកល្បង" នៃឆ្នាំប្រធានអាស៊ាន ២០២២ របស់កម្ពុជានោះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រកាសថា ឆ្នាំ ២០២២គឺជា "ឆ្នាំនៃយុវជនអាស៊ាន"។

តាមរយៈយុទ្ធនាការអនឡាញ #ASEANyouth2022 នោះ អាស៊ានបានអំពាវនាវដល់យុវជន និងដៃគូក្នុងតំបន់រីកសាយភាយសារអំពីភាពជាអ្នកដឹកនាំរបស់យុវជនក្នុងការ អភិវឌ្ឍសហគមន៍។

ឆ្នាំយុវជនអាស៊ានស្របតាមចក្ខុវិស័យអភិវឌ្ឍន៍យុវជនអាស៊ានក្រោយឆ្នាំ ២០២០ ក្នុងនោះផ្តោតសំខាន់លើការបំពាក់បំប៉នជំនាញសតវត្សរ៍ទី ២១ និងជំនាញឌីជីថល ក៏ដូចជារៀបចំយន្តការផ្សារភ្ជាប់យុវជនតាមផែនការការងារយុវជនអាស៊ានដំណាក់កាល២០២១-២០២៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ