អាស៊ានប្រកាសបើកកិច្ចប្រជុំកំពូលពិសេសដោយផ្ទាល់នៅទីក្រុងហ្សាកាតា
(VOVWORLD) - ផែនការរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេសខាងលើត្រូវបានប្រទេសម្ចាស់ផ្ទះឥណ្ឌូណេស៊ីនិងរដ្ឋមន្រ្តីការបរទេសប្រទេសនេះ គឺលោកស្រី Retno Marsudi ធ្វើការជំរុញក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយមានការគាំទ្រពីប្រទេសម៉ាឡេស៊ី ប្រ៊ុយណេ សិង្ហបុរីនិងហ្វីលីពីន។
មេដឹកនាំនៃសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងជួបប្រជុំគ្នានៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ីនៅថ្ងៃទី ២៤ ខែមេសា ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ ទំនាក់ទំនងការបរទេស និងបញ្ហាក្នុងតំបន់ផ្សេងទៀត ក្នុងនោះមានវិបត្តិនៅមីយ៉ាន់ម៉ា។ មុននោះ នាថ្ងៃទី ១៦ ខែមេសា ប្រភពព័ត៌មានក្នុងតំបន់បានឲ្យដឹងថា មេដឹកនាំមកពីប្រទេសអាស៊ានទាំង ១០ និងមេដឹកនាំយោធាមីយ៉ាន់ម៉ាគឺឧត្តមសេនីយឯក Min Aung Hlaing នឹងចូលរួមក្នុងកិច្ចប្រជុំនេះ។
ផែនការរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេសខាងលើត្រូវបានប្រទេសម្ចាស់ផ្ទះឥណ្ឌូណេស៊ី និងរដ្ឋមន្រ្តីការបរទេសប្រទេសនេះគឺលោកស្រី Retno Marsudi ធ្វើការជំរុញក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយមានការគាំទ្រពីប្រទេសម៉ាឡេស៊ី ប្រ៊ុយណេ សិង្ហបុរីនិងហ្វីលីពីន។
សូមគូសបញ្ជាក់ថា មីយ៉ាន់ម៉ាស្ថិតក្នុងភាពជាប់គាំងនយោបាយចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ បន្ទាប់ពីយោធាបានចាប់ខ្លួនមេដឹកនាំរដ្ឋាភិបាល អភិបាលរដ្ឋ ថ្នាក់តំបន់និងរដ្ឋ រួមទាំងសមាជិកជាន់ខ្ពស់នៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD។ យោធាមីយ៉ាន់ម៉ាអះអាងថា មានការក្លែងបន្លំជាច្រើននៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ ទោះបីជា គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធមីយ៉ាន់ម៉ាបានបដិសេធការចោទប្រកាន់នេះក៏ដោយ។ យោធាបានសន្យាថា នឹងរៀបចំការបោះឆ្នោត ហើយផ្ទេរអំណាច ព្រមទាំងបដិសេធការធ្វើរដ្ឋប្រហារផងដែរ៕