អាស៊ានប្រកាសរៀបចំកិច្ចប្រជុំពិសេសស្តីពីមីយ៉ាន់ម៉ា
(VOVWORLD) - បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី កិច្ចប្រជុំនេះគ្រោងនឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលនៃលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាកាតា (ប្រទេសឥណ្ឌូនេស៊ី)។
រថយន្តយោធាចូលរួមក្នុងក្បួនដង្ហែដើម្បីអបអរទិវាកងកម្លាំងប្រដាប់អាវុធលើកទី ៧៧ នៅក្នុងទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ (រូបថត៖ AFP/TTXVN) |
នៅថ្ងៃទី២៣ ខែតុលា ក្រសួងការបរទេសកម្ពុជាបានប្រកាសថា រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងបើកកិច្ចប្រជុំពិសេសនៅប្រទេស ឥណ្ឌូនេស៊ីនៅថ្ងៃទី ២៧ ខែតុលា ដើម្បីពិភាក្សាអំពីដំណើរការសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី កិច្ចប្រជុំនេះគ្រោងនឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលនៃលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាកាតា (ប្រទេសឥណ្ឌូនេស៊ី)។ ខ្លឹមសារនៃកិច្ចប្រជុំបានផ្តោតសំខាន់លើការពិភាក្សាអំពីការអនុវត្តការឯកភាពគ្នាចំនួន ៥ ចំណុចរបស់អាស៊ានស្តីពីស្ថានភាពនៅក្នុងប្រទេស មីយ៉ាន់ម៉ា ដើម្បីបញ្ចប់វិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសនេះ។
គោលការណ៍ឯកភាព ៥ ចំណុច ដោយមេដឹកនាំអាស៊ានអនុម័តក្នុងខែមេសា ឆ្នាំ ២០២១ មានគោលបំណងជួយមីយ៉ាន់ម៉ាស្ថិរភាពស្ថានភាព និងចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន និងការកសាងសហគមន៍។ ការឯកភាព ៥ ចំណុចរបស់អាស៊ានស្តីពីមីយ៉ាន់ម៉ា រួមមានការបញ្ចប់អំពើហិង្សា ការសន្ទនាក្នុងន័យស្ថាបនារវាងគ្រប់ភាគីពាក់ព័ន្ធ ការបញ្ជូនជំនួយទៅប្រទេស មីយ៉ាន់ម៉ា ការតែងតាំងបេសកជនពិសេសរបស់អាស៊ានដើម្បីជួយសម្រួលដល់ការចរចា និងអនុញ្ញាតឱ្យប្រេសិតពិសេសអាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា។ កាលពីខែសីហាកន្លងទៅ ប្រធានក្រុមប្រឹក្សាប្រតិបត្តិរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ឧត្តមសេនីយ Min Aung Hlaing បានសន្យាថា នឹងអនុវត្តន៍នៅឆ្នាំនេះនូវចំណុចមួយចំនួននៃការឯកភាព ៥ ចំណុច៕