អាស៊ានប្រកាសរបាយការណ៍របស់ខ្លួនស្តីពីផលិតភាពការងារក្នុងតំបន់

(VOVWORLD) - លោក Kung Phoak បានមានប្រសាសន៍ថានៅក្នុងបរិបទនៃពិភពការងារដែលកំពុងតែផ្លាស់ប្តូរ សេដ្ឋកិច្ចឌីជីថល សាកលភាវូបនីយកម្ម និងបញ្ហាប្រជាជនវ័យចំណាស់ អាស៊ានត្រូវការយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ផលិតភាពការងារ។
អាស៊ានប្រកាសរបាយការណ៍របស់ខ្លួនស្តីពីផលិតភាពការងារក្នុងតំបន់ - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ VNA)

នាថ្ងៃទី ២៣ ខែកុម្ភៈនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌនេស៊ីលេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រកាសរបាយការណ៍ស្រាវជ្រាវថ្នាក់តំបន់ ស្តីពីផលិតភាពការងារដោយផ្តល់ការវិភាគអំពីស្ថានភាពនៃផលិតភាពការងារនាពេលបច្ចុប្បន្ននៅតាមបណ្តាប្រទេសជាសមាជិក និងពិចារណាពីលទ្ធភាពនៃការកសាងសន្ទស្សន៍ផលិតភាពការងារក្នុងអាស៊ានផងដែរ។

អញ្ជើញថ្លែងក្នុងពិធីនេះ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍វប្បធម៌ - សង្គម លោក Kung Phoak បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃផលិតភាពការងារក្នុងការធានាអភិវឌ្ឍ ន៍ សេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុង      តំបន់។ លោក Kung Phoak បានមានប្រសាសន៍ ថានៅក្នុងបរិបទនៃពិភពការងារដែលកំពុងតែផ្លាស់ប្តូរ សេដ្ឋកិច្ចឌីជីថល សាកលភាវូបនីយកម្ម និងបញ្ហាប្រជាជនវ័យចំណាស់ អាស៊ានត្រូវការយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ផលិតភាពការងារ។ របាយការណ៍ស្រាវជ្រាវនេះក៏បានផ្តល់នូវការវិភាគនិងអនុសាសន៍មានផលប្រយោជន៍លើបញ្ហានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ