អាស៊ានប៉ុស្តិ៍លើកឡើងអំពីបណ្ដាវិធានការទប់ស្កាត់​វិបត្តិស្បៀង​អាហារ​ដោយ​សារជំងឺរាតត្បាត COVID – 19

(VOVWORLD) - ក្នុងបរិបទដែលជំងឺរាតត្បា COVID – 19 កំពុងជះឥទ្ធិពល យ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្មនិងការកែច្នៃចំណីអាហារនោះ រដ្ឋាភិបាល នៃប្រទេសនានាជាពិសេសប្រទេសអភិវឌ្ឍន៍ខ្សោយគឺគប្បីអនុវត្តគោលនយោបាយសុខុមាលភាពសង្គម

អាស៊ានប៉ុស្តិ៍លើកឡើងអំពីបណ្ដាវិធានការទប់ស្កាត់​វិបត្តិស្បៀង​អាហារ​ដោយ​សារជំងឺរាតត្បាត COVID – 19 - ảnh 1 សកម្មភាពណែនាំអំពីរោគសញ្ញានៃការរីករាលដាលនៃ Covid-19 នៅហ្សាកាតាប្រទេសឥណ្ឌូនេស៊ី (ប្រភព៖ Jakarta Post)

គេហទំព័រអាស៊ានប៉ុស្តិ៍ នាថ្ងៃទី ១១ ខែឧសភា បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា“ ជំងឺរាតត្បាត COVID – 19 -បណ្ដាប្រទេសចាំបាច់ត្រូវបង្កើតគោលនយោបាយសន្តិសុខស្បៀងអាហារ ឱ្យមានប្រសិទ្ធភាពយ៉ាងឆាប់ៗ”ដោយបានលើកឡើងអំពីវិធានការបន្ទាន់នានា ដែលប្រទេសនានាចាំបាច់ត្រូវអនុវត្តន៍សម្រាប់ដំណាក់កាលនា

បច្ចុប្បន្ននេះ។ អត្ថបទនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ដើម្បីរក្សាសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារពិភពលោកឱ្យបានរលូន។ ក្នុងបរិបទដែលជំងឺរាតត្បា COVID – 19 កំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្មនិងការកែច្នៃចំណីអាហារនោះ រដ្ឋាភិបាលនៃប្រទេសនានាជាពិសេសប្រទេសអភិវឌ្ឍន៍ខ្សោយគឺគប្បីអនុវត្តគោលនយោបាយសុខុមាលភាពសង្គម និងចែកចាយចំណីអាហារដើម្បីធានាដល់អាយុជីវិតសម្រាប់មនុស្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ