អាស៊ានផ្ដល់អាទិភាពសំរាប់ការបង្កើនទំនាក់ទំនងជាមួយទ្វីបអាហ្រ្វិក

អាស៊ានផ្ដល់អាទិភាពសំរាប់ការបង្កើនទំនាក់ទំនងជាមួយទ្វីបអាហ្រ្វិក - ảnh 1
អគ្គលេខាធិការអាស៊ានលោក Le Luong Minh (រូបថត៖UN)


(VOVworld) - ថ្លែងមតិក្នុងពិធីទទួលសារតាំងពីឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋអាហ្វ្រិក
ខាងត្បូងប្រចាំនៅឥណ្ឌូនេស៊ីលោក Pakamisa Augustine Stifuba អគ្គលេខាធិការអា
ស៊ានលោក Le Luong Minh បានសម្ដែងគោលបំណង បង្កើនទំនាក់ទំនងរវាងអា
ស៊ានជាមួយប្រទេសអាហ្រ្វិកខាងត្បូងនិយាយដោយឡែក ក៏ដូចជាជាមួយសហ
ភាពអាហ្វ្រិក (AU) និងសហកមន៍អភិវឌ្ឍន៍តំបន់អាហ្វ្រឹកខាងត្បូង (SADC) និយាយ
រួម។លោក Le Luong Minh បានសង្កត់ធ្ងន់ថាអាស៊ានកំពុងសកម្មពង្រីកទំនាក់ទំនង
កិច្ចការបរទេសជាមួយដៃគូថ្មីនានា ជាពិសេសគឺបណ្ដាប្រទេសនិងអង្គការនៅអា
ហ្វ្រិកនិងអាមេរិកឡាតាំងចាត់ទុកនេះ ជាខ្លឹមសារ១ក្នុងចំណោមខ្លឹមសារជួរមុខក្នុង
របៀបវារៈរបស់អាស៊ាន។
រីឯខ្លួនវិញ លោក Pakamisa Augustine Stifuba បានអះអាងថាការផ្ដួចផ្ដើមគំនិតរបស់
អាហ្វ្រិកខាងត្បូង គឺបង្កើនកិច្ចសហប្រតិបតិ្តការជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព
លើវិស័យជាច្រើន និងចែករំលែកផលប្រយោជន៍ជាមួយអាស៊ាន និងបណ្ដាប្រទេស
ជាសមាជិកអាស៊ានទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ