​អាស៊ាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​​នៅ​វ៉េណេស៊ុយអេឡា

(VOVWORLD) -  ក្រសួងការបរទេសវ៉េណេស៊ុយអេឡានៅថ្ងៃទី ២៥ ខែតុលាបានឲ្យដឹងថា អ្នកការទូតតំណាងឱ្យបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) បានផ្តល់ជំនួយមនុស្សធម៌ដើម្បីជួយដល់ជនរងគ្រោះ ដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ភាគកណ្តាលនៃប្រទេសវេណេហ្ស៊ុយអេឡា។
​អាស៊ាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​​នៅ​វ៉េណេស៊ុយអេឡា - ảnh 1អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Capaya Rodríguez ទទួលជំនួយពីគណៈកម្មាធិការអាស៊ាននៅទីក្រុងការ៉ាកាស ប្រគល់ជូន។ (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា)

សេចក្តីប្រកាសរបស់ក្រសួងការបរទេសវេណេស៊ុយអេឡា បានបញ្ជាក់ថា សម្ភារៈជំនួយត្រូវបានប្រគល់ជូន អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកតំបន់អាស៊ី មជ្ឈិមបូព៌ា និងអូសេអានី លោកស្រី Capaya Rodríguez។ លោកស្រី Rodríguez បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អ្នកការទូតអាស៊ាន ហើយបានឲ្យដឹងថា កញ្ចប់ជំនួយទាំងនេះនឹងជួយចែករំលែកការលំបាកមួយចំនួន ដល់ជនរងផលប៉ះពាល់ដោយការរអិលបាក់ដីនៅ Las Tejerías និង El Castaño (នៅរដ្ឋភាគខាងកណ្តាល Aragua) ក៏ដូចជា ជនរងគ្រោះនៅតំបន់ ២៣ de Enero ក្នុងរដ្ឋធានីការ៉ាកាស ជាកន្លែងដែលផ្ទះ ១២ ខ្នង បានដួលរលំ កាលពីថ្ងៃទី ២៤ ខែតុលា ហើយនៅតែមាន ៦០ ខ្នងទៀតក៏មានហានិភ័យដួលរលំផងដែរ៕

\

ប្រតិកម្មទៅវិញ

ផ្សេងៗ