អាស៊ានផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃក្នុងដំណើរការជម្រុញការផ្សារភ្ជាប់គ្នានៅតំបន់អាស៊ីខាងត្បូង

(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ «ដៃគូក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងការពឹងពាក់គ្នាទៅវិញទៅមកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ដែលត្រូវបានរៀបចំឡើងដោយកាសែត « The Diplomatic Society»  (អាហ្វ្រិកខាងត្បូង) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូងលោក Hoang Van Loi បានជឿជាក់ថា អាស៊ានបាននាំមកនូវបទពិសោធន៍ដ៏មានតម្លៃនៅក្នុងដំណើរការលើកកម្ពស់ការតភ្ជាប់គ្នានៅអាស៊ីខាងត្បូង។ 
 អាស៊ានផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃក្នុងដំណើរការជម្រុញការផ្សារភ្ជាប់គ្នានៅតំបន់អាស៊ីខាងត្បូង - ảnh 1អង្គសន្និសីទចូលរួមក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ (រូបថត៖ TTXVN)

លើសពីនេះទៅទៀត លោកឯកអគ្គរដ្ឋទូត Hoang Van Loi ក៏បានមានប្រសាសន៍ថា៖ ក្នុងនាមជាសហគម ន៍បើកចំហនិងជាដៃគូ ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ សហគមន៍អន្តរជាតិ អាស៊ានបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីពង្រីកនិងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនង សហប្រតិបត្តិការលើបញ្ហាសមភាព យេនឌ័រ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយដៃគូ ក្នុងនោះរួមមានប្រទេសមហាអំណាចទាំងក្នុងនិងក្រៅតំបន់ផងដែរ។

ម្យ៉ាងវិញទៀត អាស៊ានក៏បានរក្សាពហុភាគីនិយម ពាណិជ្ជកម្មសេរីភាវូបនីយកម្ម និងចូលរួមចំណែកក្នុងការកសាងយន្តការស្នូលនៃស្ថាបត្យកម្មសេដ្ឋកិច្ចនិងសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក។ ភាពជោគជ័យរបស់អាស៊ាននាំមកនូវតំបន់អាស៊ីខាងត្បូង ឆ្ពោះទៅការផ្សារភ្ជាប់គ្នាអំពីមេរៀននិងបទពិសោធន៍ដ៏មានតម្លៃផងដែរ។ ក្រៅពីនោះ កិច្ចសហប្រតិបត្តិការនិងការសន្ទនាជាមួយគ្នានៅក្នុងប្លុកឬជាមួយបណ្តាប្រទេសនៅក្រៅតំបន់ គួរតែផ្អែកទភលើការជឿទុកចិត្តគ្នាទៅវិញទៅមក ក៏ដូជជាការគោរពតាមច្បាប់និងសណ្តាប់ធ្នាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ