អាស៊ានផ្តល់អាទិភាពកាត់បន្ថយភាពក្រីក្រ និងបង្រួញគម្លាតអភិវឌ្ឍន៍
(VOVWORLD) -សម័យប្រជុំប្រចាំលើកទី ៥៦ របស់គណកម្មាធិការអភិវឌ្ឍន៍សង្គមកិច្ច (CSocD) ចំណុះក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចអង្គការសហប្រជាជាតិ (ECOSOC) បានប្រារព្ធឡើងនាថ្ងៃទី ២៩មករា នៅ ញូវយ៉ក ប្រទេសអាមេរិក។
អាស៊ានផ្តល់អាទិភាពកាត់បន្ថយភាពក្រីក្រ និងបង្រួញគម្លាតអភិវឌ្ឍន៍ |
ដោយប្រធានបទ កាត់បន្ថយភាពក្រីក្រ ដើម្បីគោលដៅអភិវឌ្ឍន៍ដោយចីរភាពសម្រាប់មនុស្សគ្រប់រូប។ សម័យប្រជុំនេះ បានផ្ដោតសំខាន់លើការពិភាក្សា ចែករំលែកបទពិសោធន៍របស់ប្រទេសនីមួយៗលើវិស័យកាត់បន្ថយភាពក្រីក្រ និងវាយតម្លៃអពីការអនុវត្ត លើផែនការ កម្មវិធីសកម្មភាពរបស់អង្គការសហប្រជាជាតិ ស្ដីពីជនពិការ ជនចាស់ជរា យុវជន និងគ្រួសារ។
ថ្លែងមតិតំណាងឲ្យសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga ប្រធានគណប្រតិភូអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា អាស៊ានសន្យាអនុវត្តវបៀបវារៈ ឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍន៍ដោយចីរភាព ហើយអះអាងថាការកាត់បន្ថយភាពក្រីក្រ និងបង្រួញគម្លាតអភិវឌ្ឍន៍ជាអាទិភាពជួរមុខរបស់អាស៊ានជានិច្ច។
តាមលោកស្រី Nguyen Nguyet Nga ថា នាពេលកន្លងទៅ អាស៊ានទទួលបានសមិទ្ធផលដ៏ធំធេងក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេស ចំនួនអ្នកក្រីក្រ ពី ១៣៨ លាននាក់ ក្នុងឆ្នាំ ២០០០ បានថយចុះត្រឹមតែ ៤៤ លានអ្នកក្នុងឆ្នាំ ២០១៥៕