អាស៊ានពង្រឹង​ការ​តភ្ជាប់សកម្មភាពដឹកជញ្ជូន ក្រោយជំងឺរាតត្បាតកូវីដ-១៩

(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ២៨ និងកិច្ចប្រជុំពាក់ព័ន្ធនានាបានប្រព្រឹត្តទៅនៅកោះបាលី (ឥណ្ឌូនេស៊ី) ចាប់ពីថ្ងៃទី ១៥ - ១៧ ខែតុលា។ ក្រៅពីការចូលរួមរបស់គណៈប្រតិភូនៃបណ្តាប្រទេសអាស៊ាន ក៏មានវត្តមានរបស់ដៃគូកូរ៉េខាងត្បូង ជប៉ុន និងសហភាពអឺរ៉ុប(EU)ផងដែរ។
អាស៊ានពង្រឹង​ការ​តភ្ជាប់សកម្មភាពដឹកជញ្ជូន ក្រោយជំងឺរាតត្បាតកូវីដ-១៩ - ảnh 1ឥណ្ឌូនេស៊ីបានធ្វើជាអធិបតីនៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៨ និងសន្និសីទពាក់ព័ន្ធ។ (ប្រភព៖ Antara)

ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ដឹកជញ្ជូនអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ១៥ - ១៦ ខែតុលា បាននាំចេញអនុសាសន៍ស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងមួយចំនួន និងការសុក្រឹត្យការចរចាលើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយ អាស៊ាន- EU។ កិច្ចព្រមព្រៀងនេះនឹងក្លាយជាកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសរវាងតំបន់ចំនួនពីរ ដំបូងបង្អស់នៅលើពិភពលោក។

អនុសាសន៍ផ្សេងទៀតរួមមានការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអាកាសចរណ៍ និងការស្វែងរក ជួយសង្គ្រោះតាមសមុទ្រ រវាងបណ្តាប្រទេសអាស៊ាន; អនុវត្តន៍ក្របខ័ណ្ឌបង្កើនចរាចរណ៍កុងតឺន័រក្នុងតំបន់។ តាមរយៈកិច្ចព្រមព្រៀងទាំងនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរវាងបណ្តាប្រទេសសមាជិកអាស៊ាន និងរវាងអាស៊ាន និងបណ្តាដៃគូសន្ទនានឹងត្រូវបានពង្រឹងថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ