អាស៊ានពេញចិត្តចំពោះបណ្ដាសមិទ្ធិផលសំខាន់របស់វប្បធម៌ សង្គម

អាស៊ានពេញចិត្តចំពោះបណ្ដាសមិទ្ធិផលសំខាន់របស់វប្បធម៌ សង្គម - ảnh 1
អាស៊ានពេញចិត្តចំពោះបណ្ដាសមិទ្ធិផលសំខាន់របស់វប្បធម៌ សង្គម

          (VOV)_សន្និសីទសម្របសម្រួលសហគមន៍វប្បធម៌ សង្គមអាស៊ាន (SOC-
COM) លើកទី១១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០មិនា នៅទីក្រុង ​
Jakata (ឥណ្ឌូនេស៊ី) ដោយមានការចូលរួមរបស់ដំណាងស្ថាប័នជំនាញនិង​អង្គ​
ការ​ចំនួន៤៨។ ឯកអគ្គរដ្ឋទូតវៀតណាម Nguyen Hoanh Nam ប្រធាន​គណៈ​ប្រ
តិភូវៀតណាមប្រចាំនៅអាស៊ាន បានអញ្ជើញចូលរួមសន្និសីទលើកនេះ។

          ថ្លែងមតិនៅទីនេះ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បាន​ស្នើ
​អោយបណ្ដាស្ថាប័នអាស៊ាន ក៏ដូចជាអង្គការទាក់ទិននានា ត្រូវសកម្មរួមសហការ
ជាមួយគ្នា ដើម្បីធានាការអនុវត្តគ្រប់គ្រាន់ ព្រមៗគ្នា និងប្រសិទ្ធិភាពបណ្ដាសកម្ម
ភាព នៃផែនការមេស្ដីអំពីការកសាងសហគមន៍វប្បធម៌ សង្គមអាស៊ាន (ASCC) ។

          ស្ដីអំពីទិសដៅនាពេលខាងមុខនេះ សន្និសីទបានពិភាក្សាអំពីការផ្តើមគំនិត
 និងវិធានការកែទម្រង់ផែនការមេ ASCC ២០២៥ ដែលក្នុងនោះផ្តល់អាទិភាព​ចំ
ពោះ​បណ្ដាវិស័យ និងសកម្មភាពជះឥទ្ធិពលទូលំទូលាយ និងផ្លាស់ប្តូរថ្មីរបៀប​
ប្រមូលផ្តុំកម្លាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ