អាស៊ានពិភាក្សាអំពីការអភិរក្សនិងអភិវឌ្ឍន៍កីឡា

(VOVWORLD) - ក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ២០២២នេះ កម្ពុជាទើបតែធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាចំនួនពីរស្តីពីការអភិរក្សកីឡា និងល្បែងប្រពៃណី (TSG) និងការអភិវឌ្ឍតំបន់កីឡាកម្សាន្ត នៅតំបន់អាស៊ីអាគ្នេយ៍។ 
អាស៊ានពិភាក្សាអំពីការអភិរក្សនិងអភិវឌ្ឍន៍កីឡា - ảnh 1រូបសញ្ញានិងរូបតំណាងនៃស៊ីហ្គេមលើកទី៣២ ( រូបថត៖ TTXVN)

សិក្ខាសាលាទី១ រួមមានការណែនាំអំពីគុនខ្មែរ និងល្បុក្កតោ - ក្បាច់គុនបុរាណខ្មែរចំនួនពីរ និងដំណើរទស្សនកិច្ចនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងមួយសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅឆ្នាំក្រោយ។

សិក្ខាសាលាលើកទី២ បានពិភាក្សាអំពីតួនាទីរបស់កីឡា និងតំបន់កីឡាសម្សាន្ត ក្នុងការលើកកម្ពស់ សហគមន៍អាស៊ានរស់រវើក។ ក្រោមការដឹកនាំរបស់លេខាធិការដ្ឋានអាស៊ាន សម័យពិភាក្សានេះផ្តោតលើការអភិវឌ្ឍន៍ និងអនាគតរបស់កីឡា និងការកម្សាន្តក្នុងតំបន់។ អ្នកចូលរួមនៃសិក្ខាសាលាទាំងពីរបានអំពាវ នាវឱ្យមានសកម្មភាពរៀបចំ និងជាប្រព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិរក្ស និងអភិវឌ្ឍន៍ TSG ក្នុងបរិបទនៃឌីជីថលនីយកម្ម ការបង្កើតលំហបៃតង និងធ្វើអាជីវកម្មមូលដ្ឋានកីឡាដែលមានស្រាប់នៅក្នុងប្រទេសសមាជិកអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ