អាស៊ានមិនទាន់ផ្តល់អាទិភាពលើការបង្កើតរូបិយប័ណ្ណ​រួមក្នុងតំបន់ឡើយ

(VOVWORLD) - ក្នុងបទបង្ហាញតាមអនឡាញនៅសាកលវិទ្យាល័យមួយនៅជាយទីក្រុងហ្សាកាតារបស់ឥណ្ឌូនេស៊ី លោក កៅ បានឲ្យដឹងថា នាបច្ចុប្បន្ន ការស្ដារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩ គឺជាអាទិភាពចម្បងរបស់អាស៊ាន។
អាស៊ានមិនទាន់ផ្តល់អាទិភាពលើការបង្កើតរូបិយប័ណ្ណ​រួមក្នុងតំបន់ឡើយ - ảnh 1អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន (រូបថត៖ VNA)

នាថ្ងៃទី ១៣ មីនា អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួនមានប្រសាសន៍ថា៖ ការបង្កើតសម្ព័ន្ធរូបិយវត្ថុមិនមែនជាអាទិភាពនាបច្ចុប្បន្នឡើយ ក្នុងបរិបទដែលអាស៊ានកំពុងមានរបៀបវារៈជាច្រើនទៀតសម្រាប់អនុវត្តន៍។

ក្នុងបទបង្ហាញតាមអនឡាញនៅសាកលវិទ្យាល័យមួយនៅជាយទីក្រុងហ្សាកាតារបស់ឥណ្ឌូនេស៊ី លោក កៅ បានឲ្យដឹងថា នាបច្ចុប្បន្ន ការស្ដារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩ គឺជាអាទិភាពចម្បងរបស់អាស៊ាន។ លើសពីនេះទៀត មានរបៀបវារៈអាទិភាពមួយចំនួនទៀត ដូចជាការតភ្ជាប់អាស៊ាន ការជំរុញខឿនសេដ្ឋកិច្ចបៃតង និងការបង្កើនពាណិជ្ជកម្មរវាងបណ្ដាប្រទេសអាស៊ាន។

ជំនួសឱ្យសម្ព័ន្ធរូបិយវត្ថុ ឥណ្ឌូណេស៊ីក្នុងនាមជាប្រធានអាស៊ានប្ដូរវេនឆ្នាំនេះបានលើកសំណើអភិវឌ្ឍន៍តភ្ជាប់ការទូទាត់តំបន់ សំដៅជំរុញការទូទាត់ឆ្លងព្រំដែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ