អាស៊ានមានយន្តការត្រឹមត្រូវដើម្បីដោះស្រាយរាល់ជំលោះនៅសមុទ្រខាងកើត
|
ប្រធានលេខាធិការដ្ឋានប្រទេសអាស៊ាន-ម៉ាឡេស៊ី Muhammad Shahrul Ikram Yaakob (sabahkini.com) |
Vovworld-ប្រធានលេខាធិការដ្ឋានប្រទេសអាស៊ាន-ម៉ាឡេស៊ី Muhammad
Shahrul Ikram Yaakob នាថ្ងៃទី១០មិថុនាបានឲ្យដឹងថា សមាគមបណ្ដាប្រទេស
អាស៊ី-អាគ្នេយ៍(អាស៊ាន) ជឿជាក់ថា មានយន្តការដ៏ត្រឹមត្រូវដើម្បីដោះស្រាយ
ជំលោះនៅសមុទ្រខាងកើត។ថ្លែងមតិបន្ទាប់ពីសន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន
(SOM ASEAN) និងបណ្ដាសន្និសីទទាក់ទិន លោក Ikram Yaakob បានប្រកាសថា
ភាគីទាក់ទិនទាំងអស់ ក្នុងនោះមានចិនផងបានសន្យាស្វែងរកដំណោះស្រាយ
ព្រមព្រៀងចំពោះបញ្ហាសមុទ្រខាងកើត។ មន្ត្រីរូបនេះបានថ្លែងថា ការលោតផ្លោះ
សំខាន់នៃការពិភាគ្សាគឺអាស៊ាននិងចិននឹងបន្តធ្វើការក្នុងស្មារតីស្ថាបនានិងរួមគ្នា
ដោះស្រាយបញ្ហាមួយចំនួនដែលទាក់ទិនដល់សមុទ្រខាងកើត។
នាថ្ងៃដដែលនៅកិច្ចប្រជុំរដ្ឋសភាម៉ាឡេស៊ី រដ្ឋមន្ត្រីការពារជាតិនៃប្រទេសនេះ
លោក Hishammuddin Hussein បានចាត់ទុកថា ដំណោះស្រាយយោធាមិនមែនជា
វិធានការសមស្របក្នុងការដោះស្រាយសំណូមពរការខ្វែងគំនិតនៅសមុទ្រខាង
កើតឡើយ។ លោកក៏ចាត់ទុកថាបណ្ដាប្រទេសជាសមាជិកអាស៊ានត្រូវតែបង្កើត
ការយល់ដឹងដ៏ធំធេងជាងនិងឯកភាពក្នុងការទប់ទល់នឹងការសាកល្បងសំខាន់
ដែលទាក់ទិនដល់បណ្ដាមហាអំណាច៕