អាស៊ាន-មូលនិធិអាស៊ី-អឺរ៉ុបបង្កើនកិច្ចសហប្រតិបត្តិការ

អាស៊ាន-មូលនិធិអាស៊ី-អឺរ៉ុបបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
អគ្គលេខាធិការអាស៊ាន លោក Le Luong Minh (Image: Vietnamplus)


(VOVworld) – នាយកចាត់ចែងនៃមូលនិធិអាស៊ី-អឺរ៉ុប លោក Zhang Yan ទើបនឹងបាន ទៅទស្សនានៅទីស្នាការលេខាធិការដ្ឋានអាស៊ាននៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី និងជួបជាមួយអគ្គលេខាធិការអាស៊ាន លោក Le Luong Minh។ ថ្លែងមតិក្នុងជំនួបនេះ
អគ្គលេខាធិការ Le Luong Minh បានអះអាងថា៖ក្នុងឋានៈជា សមាជិកពេញសិទ្ធិរបស់
សន្និសីទអាស៊ី-អឺរ៉ុប (ASEM) និងក្រុមប្រឹក្សា​ទេសាភិបាលមូលនិធិអាស៊ី-អឺរ៉ុប (ASEF) លេខាធិការដ្ឋានអាស៊ាននឹងរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការរវាងទ្វីប
អាស៊ីនិងទ្វីបអឺរ៉ុបក៏ដូចជា ការខំប្រឹង​ប្រែងកសាងសហគមន៍អាស៊ាន។ អគ្គលេខាធិការ
Le Luong Minh បានសង្កត់ ធ្ងន់ថា៖ ASEM គឺជាក្របខ័ណ្ឌអន្តរតំបន់ដ៏ធំធេងសំរាប់
ការសន្ទនានិងកិច្ចសហប្រតិបត្តិការដោយមានចរិតលក្ខណៈស្ថាបនារវាងបណ្ដាដៃគូរ
 ក្នុងនោះ អាស៊ាន ដើរតួនាទីដ៏សែនសំខាន់។ ASEM បានរួមចំណែកបង្កលក្ខណៈងាយ
ស្រួលសំរាប់ការកសាងសហគមន៍អាស៊ានសន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍ក្នុងតំបន់។
រីឯខ្លួនវិញ លោក Zhang Yan មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងលេខា
ធិការរដ្ឋានអាស៊ាននិងមូលនិធិអាស៊ី-អឺរ៉ុបប្រកបដោយជាក់ស្តែងនិងប្រសិទ្ធភាព
ជាងទៀតជាពិសេសលើវិស័យអភិវឌ្ឍន៍ចីរភាព​បរិស្ថានអប់រំនិងវប្បធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ