អាស៊ានយល់ព្រមបង្កើតសេចក្តីព្រាងទស្សនៈវិស័យសហគមន៍ដល់ឆ្នាំ២០៤៥

(VOVWORLD) - លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី ៣០ មីនា មានប្រសាសន៍ថា ក្រុមការងារកម្រិតខ្ពស់ (HLTF) ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ បានយល់ព្រមបង្កើតសេចក្តីព្រាងមួយដែលមានចក្ខុវិស័យសហគមន៍អាស៊ានដល់ឆ្នាំ ២០៤៥។
អាស៊ានយល់ព្រមបង្កើតសេចក្តីព្រាងទស្សនៈវិស័យសហគមន៍ដល់ឆ្នាំ២០៤៥ - ảnh 1អគ្គលេខាធិការអាស៊ានថ្លែងមតិក្នុងសម័យពិភាក្សាមួយកាលពីថ្ងៃទី៣០ ខែមីនា។ រូបថត៖ VOV

យោងតាមប្រមុខលេខាធិការដ្ឋានអាស៊ាន ក្រុមការងារកម្រិតខ្ពស់ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានបានឯកភាពលើការតម្រង់ទិសពេលវេលាយុទ្ធសាស្ត្រនេះ ក្នុងកិច្ចប្រជុំលើកទី៧របស់ខ្លួនដែលរៀបចំឡើងនៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី១៩ ខែមីនា។ កិច្ចប្រជុំក៏បានពិភាក្សាអំពីនិន្នាការ និងកត្តាដែលប៉ះពាល់ដល់អនាគតរបស់អាស៊ានក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ តម្រូវការ និងបញ្ហាប្រឈមក្នុងការធានា និងរក្សាបាននូវភាពជាកណ្តាលរបស់អាស៊ាននៅក្នុងស្ថាបត្យកម្មក្នុងតំបន់កំពុងលេចចេញជារូបរាង។

យោងតាមដំណើការ ក្រុមការងារជាន់ខ្ពស់នឹងរាយការណ៍ជូនមេដឹកនាំអាស៊ានអំពីវឌ្ឍនភាពនៃកសាងសេចក្តីព្រាងចក្ខុវិស័យសហគមន៍អាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ