អាស៊ានលើកត្រដែតលទ្ធផលនៃដំណើរទស្សនកិច្ចនៅចិនរបស់អគ្គលេខាធិការអាស៊ាន។

អាស៊ានលើកត្រដែតលទ្ធផលនៃដំណើរទស្សនកិច្ចនៅចិនរបស់អគ្គលេខាធិការអាស៊ាន។ - ảnh 1
អគ្គលេខាធិការអាស៊ានលោក Le Luong Minh (vietnamplus.vn)



        Vovworld-នៅទីក្រុង Jakarta នាថ្ងៃទី២១តុលា លេខាធិការដ្ឋានសមាគម​បណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន) បានចេញសេចក្តីប្រកាសជាផ្លូវការអំពី​លទ្ធផលនៃដំណើរទស្សនកិច្ចនៅចិនរបស់អគ្គលេខាធិការអាស៊ានលោក Le Luong Minh ក្នុងឱកាសរំលឹកខួបលើកទី១០នៃទិវាបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រអាស៊ាន-ចិន។ សេចក្តីប្រកាសបានលើកច្បាស់ថា ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១៦​ដល់​១៩តុលា អគ្គលេខាធិការអាស៊ានលោក Le Luong Minh បានជួបសន្ទនា​ជា​មួយថ្នាក់ដឹកនាំនានារបស់ចិន។ ក្នុងជំនួបសន្ទនាទាំងនោះ អគ្គលេខាធិការ Le Luong Minh បានអះអាងថា ចិនជាដៃគូយុទ្ធសាស្ត្រសំខាន់របស់អាស៊ាន ព្រមទាំងបង្ហាញបំណងយ៉ាងខ្លាំងក្លារបស់អាស៊ានគឺស្វែងរករបៀបនិងមធ្យោបាយថ្មីនិងចីរភាពដើម្បីកសាងបង្កើនថែមទៀតទំនាក់ទំនងរវាងអាស៊ានជាមួយចិននិង​បំពេញបន្ថែមខ្លឹមសារចាំបាច់ឲ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។ បណ្ដាថ្នាក់ដឹកនាំចិនបានសន្យាអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវផែនការ​សកម្មភាពអាស៊ាន-ចិនដំណាក់កាល២០១១-២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ