អាស៊ានលើកទឹកចិត្តភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា ឱ្យចូលរួមក្នុងកិច្ចសន្ទនានយោបាយ
(VOVWORLD) - បេសកជនពិសេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានចាប់ផ្ដើមដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ២១ ខែមីនា។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន។ (រូបថត៖ TTXVN) |
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកដំបូងរបស់បេសកជនពិសេសអាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺសំដៅចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រ និងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ(AHA); លើកទឹកចិត្តការពិគ្រោះយោបល់/កិច្ចសន្ទនានយោបាយរវាងភាគីពាក់ព័ន្ធទាំងអស់។
ក្នុងដំណើរទស្សនកិច្ចលើកនេះ បេសកជនពិសេសរបស់ប្រធានអាស៊ានគ្រោងនឹងជួបជាមួយនាយឧត្តមសេនីយ Min Aung Hlaing ប្រមុខការបរទេសមីយ៉ាន់ម៉ាលោក Wunna Maung Lwin និងឥស្សរៈជនមួយចំនួនដែលត្រូវបានសម្របសម្រួលដោយរដ្ឋបាលទីក្រុង Nay Pyi Taw ។ លោក ប្រាក់ សុខុន ក៏រំពឹងថានឹងជួបជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅមីយ៉ាន់ម៉ា ដើម្បីផ្ទៀងស្តាប់ការវាយតម្លៃស្ថានការណ៍និងមតិយោបល់របស់ភាគីទាំងសងខាងផងដែរ៕