អាស៊ានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ RCEP ក្នុងដំណើរការស្តារឡើងវិញក្នុងតំបន់ ក្រោយជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - សេចក្តីថ្លែងនេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី RCEP បានប្រព្រឹត្តទៅនៅខេត្តសៀមរាប (កម្ពុជា) នៅខាងក្រៅនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ (AEM-៥៤)។

អាស៊ានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ RCEP ក្នុងដំណើរការស្តារឡើងវិញក្នុងតំបន់ ក្រោយជំងឺរាតត្បាតកូវីដ ១៩ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌ AEM-៥៤ នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២២  (Huynh Thao/TTXVN)

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃទី ១៨ ខែកញ្ញា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានវាយតម្លៃថា ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) អាចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងតំបន់។ សេចក្តីថ្លែងនេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី RCEP បានប្រព្រឹត្តទៅនៅខេត្តសៀមរាប (កម្ពុជា) នៅខាងក្រៅនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ (AEM-៥៤)។

យោងតាមសេចក្តីថ្លែងការណ៍ កិច្ចប្រជុំបានស្វាគមន៍ការចូលជាធរមានរបស់ RCEP នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ហើយរំពឹងថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានប្រទេសសមាជិកទាំងអស់ដែលចូលរួមផ្តល់សច្ចាប័ន។ សេចក្តីថ្លែងការណ៍បាននិលើកច្បាស់ថា “កិច្ចប្រជុំបានចែករំលែកទស្សនៈថា RCEP អាចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយ កូវីដ-១៩ក្នុងតំបន់។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើតម្រូវការក្នុងការលើកកម្ពស់ការប្រើប្រាស់ RCEP ដើម្បីបង្កើនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ