អាស៊ានសម្តែងការព្រួយបារម្ភអំពីការធ្វើតេស្តសាកល្បងមីស៊ីលប៉ាលីស្ទីក​របស់​កូរ៉េខាងជើង

(VOVWORLD) - អាស៊ានបានអំពាវនាវឲ្យកូរ៉េខាងជើងអនុវត្តន៍ឲ្យបានពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនចំពោះរាល់សេចក្ដីសម្រេចចិត្តពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
អាស៊ានសម្តែងការព្រួយបារម្ភអំពីការធ្វើតេស្តសាកល្បងមីស៊ីលប៉ាលីស្ទីក​របស់​កូរ៉េខាងជើង - ảnh 1រូបថត៖ លេខាធិការដ្ឋានអាស៊ាន

ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានចេញផ្សាយនៅថ្ងៃទី ៤ខែកុម្ភៈ ឆ្នាំ ២០២២ នោះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីការធ្វើតេស្តសាកល្បងមីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងដែលអាច "បង្កើនភាពតានតឹង និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់" ។ អាស៊ានបានអំពាវនាវឲ្យកូរ៉េខាងជើងអនុវត្តន៍ឲ្យបានពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនចំពោះរាល់សេចក្ដីសម្រេចចិត្តពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អាស៊ានបានអះអាងសារជាថ្មីអំពីការត្រៀមខ្លួនជាស្រេចដើរតួនាទីស្ថាបនា តាមរយៈការប្រើប្រាស់យន្តការអាស៊ាន ដូចជាវេទិកាតំបន់អាស៊ាន (ARF) ក្នុងការជំរុញកិច្ចសន្ទនាដោយសន្តិវិធីរវាងភាគីពាក់ព័ន្ធសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។     សេចក្តីថ្លែងការណ៍របស់អាស៊ានបានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានធ្វើតេស្តសាកល្បងមីស៊ីលចំនួន ៧ ដងចាប់តាំងពីដើមឆ្នាំមកនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ