អាស៊ានសម្រេចរៀបចំឯកសារស្តីពីទស្សនៈវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥


អាស៊ានសម្រេចរៀបចំឯកសារស្តីពីទស្សនៈវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥  - ảnh 1
អាស៊ានសម្រេចរៀបចំឯកសារស្តីពីទស្សនៈវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥ (Image: VNA)

(VOVworld) – ចាប់ពីថ្ងៃទី ២ ដល់ទី ៤ តុលា ឆ្នាំ ២០១៥ ក្រុមបេសកម្មពិសេស
 ជាន់ខ្ពស់ (HLTF) ទទួលបន្ទុកការកសាងទស្សនៈវិស័យសហគមន៍អាស៊ាន
ក្រោយឆ្នាំ ២០១៥ បានដំណើរការកិច្ចប្រជុំនៅទីក្រុង Kuala Lumpur របស់​ម៉ាឡេស៊ី។
នេះគឺជាកិច្ចប្រជុំចុងក្រោយរបស់ HLTF ទទួលបន្ទុកទស្សនៈវិស័យ សហគមន៍
អាស៊ានក្រោយឆ្នាំ ២០១៥ ដោយមានការចូលរួមរបស់បណ្ដាតំណាង មកពី
ប្រទេសជាសមាជិកអាស៊ានចំនួន ១០ និងតំណាងនៃលេខាធិការដ្ឋាន អាស៊ាន។
នៅកិច្ចប្រជុំនេះ អង្គសន្និសីទបានសម្រេចរៀបចំឯកសារសំខាន់ៗ ដូចជា៖
សេក្តីថ្លែងការណ៍រួម Kuala Lumpur ស្តីពីទស្សនៈវិស័យសហគមន៍ អាស៊ានឆ្នាំ
 ២០១៥ និងផែនការមេចំនួន ៣ របស់សហគមន៍អាស៊ាន (រួមមាន សហគមន៍
នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ចនិងសហគមន៍វប្បធម៌និង សង្គម)។
តាមគំរោង ប្រធាន HLTF លោក Hsu King Bee បានជូនពង្រាង ឯកសារចម្រុះ
ចុងក្រោយឡើងក្រុមការងារចំណុះក្រុមប្រឹក្សារសម្រុះសម្រួល អាស៊ាន
 (ACCWG) នាថ្ងៃទី ១៥ តុលា ខាងមុខ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ