អាស៊ានសហប្រតិបត្តិការគ្នារុញថយក្រោយកូវីដ-១៩

(VOVWORLD) - កិច្ចប្រជុំកំពូលពិសេសអាស៊ាន គ្រោងនឹងចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពីជំងឺឆ្លងកូវីដ-១៩ ក្នុងនោះសន្យាលើការបន្តប្រយុទ្ធប្រឆាំងប្រកបដោយ ប្រសិទ្ធភាពនឹងជំងឺឆ្លងតាមអភិក្រមដ៏ឯកភាព ពហុផ្នែក ពហុភាគី និងពាក់ ព័ន្ធដល់សហគមន៍អាស៊ានទាំងអស់។ 
អាស៊ានសហប្រតិបត្តិការគ្នារុញថយក្រោយកូវីដ-១៩ - ảnh 1 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh (រូបថត៖ TTXVN)

នៅថ្ងៃទី១៤ មេសា ឆ្នាំ២០២០ វៀតណាមនឹងអញ្ជើញធ្វើជាអធិបតីនៅ កិច្ចប្រជុំកំពូលអាស៊ានពិសេសនិងកិច្ចប្រជុំកំពូលអាស៊ាន+៣ ពិសេស (រួម មានចិន ជប៉ុន និងកូរ៉េខាងត្បូង) អំពីជំងឺឆ្លង កូវីដ-១៩។ អង្គប្រជុំនឹងពិភាក្សា ចាត់វិធានការ គំនិតផ្ដួចផ្ដើមជាក់លាក់ ដើម្បីជំរុញថែមទៀតនូវកិច្ចសហ ប្រតិបតិ្តការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ព្រមទាំងធានាការអភិវឌ្ឍប្រកប ដោយភាពស្វាហាប់ ចីរភាពនៃតំបន់ក្នុងរយៈពេលយូរអង្វែងផងដែរ។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន គ្រោងនឹងចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពីជំងឺឆ្លងកូវីដ-១៩ ក្នុងនោះសន្យាលើការបន្តប្រយុទ្ធប្រឆាំងប្រកបដោយ ប្រសិទ្ធភាពនឹងជំងឺឆ្លងតាមអភិក្រមដ៏ឯកភាព ពហុផ្នែក ពហុភាគី និងពាក់ ព័ន្ធដល់សហគមន៍អាស៊ានទាំងអស់។ ក្នុងពេលជាមួយគ្នានោះ កិច្ចប្រជុំ កំពូលពិសេសអាស៊ាន+៣ ក៏គ្រោងនឹងចេញសេចក្ដីថ្លែងការណ៍រួមស្ដីពី កូវីដ-១៩ ក្នុងនោះអះអាងលើការសន្យារួមសំដៅបង្កើនកិច្ចសហប្រតិបតិ្ត ការ សាមគ្គីភាព និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងអាស៊ានជាមួយ ប្រទេសជាដៃគូទាំង៣ ក្នុងការគ្រប់គ្រង ប្រយុទ្ធប្រឆាំង ហើយទប់ទល់នឹង ផលប៉ះពាល់នៃជំងឺនេះទៅលើសេដ្ឋកិច្ចសង្គម។

ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាមលោក Pham Binh Minh បានមានអត្ថបទសរសេរក្រោមចំណងជើង ថា “កិច្ចសហប្រតិបតិ្តការអាស៊ានរុញថយក្រោយ កូវីដ-១៩៖ សាមគ្គីភាពជា កម្លាំងពលំ”។ អត្ថបទសរសេរនេះបានសង្កត់ធ្ងន់ថា នៅអាស៊ីអាគ្នេយ៍ក៏ដូចជា ទូទាំងពិភពលោក រដ្ឋាភិបាលនានានិងប្រជាជនកំពុងអនុវត្តសកម្មភាព យ៉ាងប្ដូរផ្ដាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវរួមនេះ។ ជាពិសេស ប្រទេសជាសមាជិកអាស៊ានទាំងអស់បានយកចិត្តទុកដាក់ ជួយឧបត្ថម្ភគ្នា ទៅវិញទៅមក សំដៅបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋអាស៊ាននៅ ប្រទេសខ្លួន។ ប្រការនេះបានសរឲ្យឃើញនូវស្មារតីសាមគ្គីភាព កិច្ចសហ ប្រតិបតិ្តការអន្តរជាតិជាកត្តាដ៏ចាំបាច់ជាងពេលណាៗទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ