អាស៊ានសហប្រតិបត្តិការទប់ទល់នឹងការសាកល្បងក្នុងវប្បធម៌សង្គម

(VOVWORLD) - នាថ្ងៃទី ២៣ ឧសភា គណៈលេខាធិការអាស៊ានបានរៀបចំសន្និសីទដៃគូ វប្បធម៌សំដៅពិភាក្សាជាមួយបណ្ដាដៃគូនិងភាគីទាក់ទិននានាអំពីទិសដៅយុទ្ធ សាស្ត្រក្នុងការដោះស្រាយមូលហេតុស្នូលនៃបណ្ដាបញ្ហាសង្គម។ 

នាថ្ងៃទី ២៣ ឧសភា គណៈលេខាធិការអាស៊ានបានរៀបចំសន្និសីទដៃគូ វប្បធម៌សំដៅពិភាក្សាជាមួយបណ្ដាដៃគូនិងភាគីទាក់ទិននានាអំពីទិសដៅយុទ្ធ សាស្ត្រក្នុងការដោះស្រាយមូលហេតុស្នូលនៃបណ្ដាបញ្ហាសង្គម។ សន្និសីទមាន ការចូលរួមរបស់តំណាងគណៈប្រតិភូអចិន្ត្រៃយ៍បណ្ដាប្រទេសនៅអាស៊ាន បណ្ដា មន្ត្រីជាន់ខ្ពស់របស់សហគមន៍វប្បធម៌សង្គមអាស៊ាន (ASCC) ដៃគូសន្ទនា  ជាដើម។ ថ្លែងមតិនៅទីនេះ អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi បានអះអាងថា៖ ជំនួសឲ្យប្រតិកម្មប្រឆាំងនឹងការសាកល្បង អាស៊ានស្វែងរក វិធានការបង្កានិងដោះស្រាយមូលហេតុសារវ័ន្ត។ សន្និសីទលើកនេះត្រូវបាន រៀបចំឡើងសំដៅជំរុញសកម្មភាពនៃសេចក្តីថ្លែងការណ៍ស្តីពីវប្បធម៌ទប់ទល់បង្កា សំរាប់សង្គមសន្តិភាពសមាហរណកម្មមួយដែលបានអនុម័តនៅក្នុងសន្និសីទកំពូល អាស៊ានលើកទី ៣១ នៅទីក្រុងម៉ានីល ហ្វីលីពីន នាខែវិច្ឆិកា ឆ្នាំ ២០១៧៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ