អាស៊ានសហប្រតិបត្តិការយ៉ាងសកម្មសំដៅបង្រួញគំលាតអភិវឌ្ឍន៍រវាងប្រទេសជាសមាជិកនានា

(VOVWORLD) - កិច្ចសហប្រតិបត្តិការបង្រួញគំលាតអភិវឌ្ឍន៍ក្នុងអាស៊ានក្នុងរយៈពេល កន្លងទៅទទួលបានការបោះជំហានវិជ្ជមាន។
អាស៊ានសហប្រតិបត្តិការយ៉ាងសកម្មសំដៅបង្រួញគំលាតអភិវឌ្ឍន៍រវាងប្រទេសជាសមាជិកនានា  - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អាស៊ាន លោក Nguyen Hoanh Nam 

(VOVworld) – កិច្ចសហប្រតិបត្តិការបង្រួញគំលាតអភិវឌ្ឍន៍ក្នុងអាស៊ានក្នុងរយៈពេល កន្លងទៅទទួលបានការបោះជំហានវិជ្ជមាន។ នេះគឺជាការវាយតំលៃរួមរបស់ប្រទេស ជាសមាជិកនានានៃក្រុមទទួលបន្ទុកការផ្តើមគំនិតតភ្ជាប់អាស៊ាន (IAI) នៅសម័យប្រជុំ លើកទី ៥៣ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អាស៊ាន លោក Nguyen Hoanh Nam នាសប្តាហ៍កន្លងទៅនៅទីក្រុង Jakarta ឥណ្ឌូណេស៊ី។ គណៈប្រតិភូវៀតណាមប្រចាំនៅអាស៊ានបានផ្តើមឡើងវិធានការជា ច្រើនសំដៅលើកកំពស់ការងារព័ត៌មានសហការក៏ដូចជាកំណត់ច្បាស់នូវតួនាទីនិងការ ទទួលខុសត្រូវនៃបណ្ដាស្ថាប័នជំនាញរបស់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ានិង វៀតណាម (CMLV) ក្នុងការអនុវត្ត IAI។ បណ្ដាលទ្ធផលនេះបានជួយកសាងក្របខ័ណ្ឌ និងបង្កលក្ខណៈងាយស្រួលសំរាប់ដំណើរការអនុវត្តផែនការការងារ IAI នាឆ្នាំបន្ត។ ត្រូវបានអនុម័តនៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៨ នាខែកញ្ញា ឆ្នាំ ២០១៦ ផែនការការងារអនុវត្តការផ្តើមគំនិតតភ្ជាប់អាស៊ាន (IAI) លើកទី ៣ កំណត់វិស័យ អាទិភាពក្នុងកិច្ចសហប្រតិបត្តិការបង្រួញគំលាតអភិវឌ្ឍន៍ដំណាក់កាល ២០១៦-២០២០ រួមមាន៖ ស្បៀងអាហារនិងកសិកម្ម បង្កភាពងាយស្រួលពាណិជ្ជកម្ម ការអភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យម តូចតាច (MSMEs) អប់រំ សុខភិបាលនិង សុខុមាលភាពសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ