អាស៊ានអាចខាតបង់ថវិកាប្រមាណ ៣,៤ ពាន់លានដុល្លារអាមេរិក ដោយ​សារ​ការរីករាល​ដាលនៃជំងឺ COVID-19

(VOVWORLD) -  ប្រសិនបើការរីករាលដាល COVID-19 បានអូសបន្លាយក្នុងរយៈពេល ៦ ខែនោះ ខឿនសេដ្ឋកិច្ចរបស់ចិននឹងទទួលបានកំណើនត្រឹមតែ ៤,៧% ប៉ុណ្ណោះក្នុងឆ្នាំនេះ ពោលគឺទាបជាង ១ % បើប្រៀបធៀបពេលវេលាកើតមានជំងឺរាតត្បាតនេះ។
អាស៊ានអាចខាតបង់ថវិកាប្រមាណ ៣,៤ ពាន់លានដុល្លារអាមេរិក ដោយ​សារ​ការរីករាល​ដាលនៃជំងឺ COVID-19 - ảnh 1 មនុស្សពាក់ម៉ាសដើម្បីការពារការឆ្លងមេរោគ Covid-19 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន (ប្រភព៖ Kyodo)

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវ Kasicon របស់ ថៃ បានឲ្យដឹងថា ជំងឺរីករាលដាល Covid 19 នឹងជះឥទ្ធិពលជាអវិជ្ជមានដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ដែលបណ្ដាលឱ្យតំបន់នេះអាចរងការខាតបង់រហូតដល់ ២,៤ ទៅ ៣,៤ ពាន់លានដុល្លារអាមេរិក។ របាយការណ៍នេះបានបង្ហាញថាមូលហេតុចម្បងនៃការធ្លាក់ចុះគឺបណ្ដាវិធានការកាត់បន្ថយការធ្វើដំណើរ និងការដោះដូរពាណិជ្ជកម្មរវាងបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកអាស៊ានជាមួយចិន ដោយសារការព្រួយបារម្មអំពីគ្រោះអាសន្នឆ្លង COVID-19។ ផលវិបាកនេះនឹងកើតមានឡើងក្នុងរយៈពេលខ្លី ហើយក៏អាចអូសបន្លាយរយៈពេលយូរជាងការរំពឹងទុកក៏មានដែរ។ ប្រសិនបើការរីករាលដាល COVID-19 បានអូសបន្លាយក្នុងរយៈពេល ៦ ខែនោះ ខឿនសេដ្ឋកិច្ចរបស់ចិននឹងទទួលបានកំណើនត្រឹមតែ ៤,៧% ប៉ុណ្ណោះក្នុងឆ្នាំនេះ ពោលគឺទាបជាង ១ % បើប្រៀបធៀបពេលវេលាកើតមានជំងឺរាតត្បាតនេះ។ ប្រការនេះអាចនាំឱ្យមានការធ្លាក់ចុះនៃកំណើនរបស់អាស៊ាន ប្រមាណ ០.០៧ %  ទៅ ០,១១% បើប្រៀបធៀបជាមួយនឹងរាល់ឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ