អាស៊ានអបអរសាទរ “គោលនយោបាយឆ្ពោះទិសខាងត្បូងថ្មី” របស់កូរ៉េខាងត្បូង

(VOVWORLD) - គណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយកិច្ចប្រជុំថ្នាក់អនុរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសអាស៊ាន-កូរ៉េខាងត្បូង បានប្រព្រឹត្តទៅនាថ្ងៃទី១២ ខែកញ្ញា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។

អាស៊ានអបអរសាទរ “គោលនយោបាយឆ្ពោះទិសខាងត្បូងថ្មី” របស់កូរ៉េខាងត្បូង - ảnh 1 ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនៅក្នុងកិច្ចប្រជុំ 

ថ្លែងនៅក្នុងពិធី តំណាងក្រសួងការពារជាតិកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា អាស៊ានគឺជាអាទិភាពចម្បងនៅក្នុង “គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង” ដូច្នេះ កូរ៉េខាងត្បូងមានបំណងជមុ្រញកិច្ចសហប្រតិបត្តិការការលើវិស័យ ពារជាតិជាមួយបណ្តាអាស៊ានតែម្តង។

យោងតាមគោលនយោបាយនេះ ប្រទេសកូរ៉េខាងត្បូងនឹងសហការ ដោយឈរលើមូលដ្ឋាននៃគោលការណ៍រស្រុះចិត្តគំនិតគ្នានិងគោរពតួនាទីស្នូលរបស់អាស៊ាន។ កូរ៉េខាងត្បូងមានបំណង បង្កើតយន្តការសំដៅបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិកអាស៊ាននីមួយៗ។ លើសពីនេះទៀត ប្រទេសកូរ៉េខាងត្បូងសង្ឃឹមថានឹងធ្វើការកាន់តែជិតស្និទ្ធជាមួយអាស៊ាន តាមរយៈក្រុមការងារនៃយន្តការនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM+) ស្តីពីសន្តិសុខដែនសមុទ្រ ប្រឆាំងភេរវកម្ម សន្តិសុខបណ្តាញអិនធឺណិតជាដើម។

រីឯខ្លួនវិញ តំណាងអាស៊ានទាំងអស់សុទ្ធតែបានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះ “គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង” និងមានបំណងថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងអាស៊ាននិងកូរ៉េខាងត្បូងនឹងមានប្រសិទ្ធភាពថែមទៀត ដែលរួមចំណែកជាវិជ្ជមានដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។

ដោយមានការស្រុះចិត្តគនិតជាមួយតំណាងទាំងអស់ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh បានលើកឡើងថា យន្តការនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ាន - កូរ៉េខាងត្បូងមានសមត្ថភាពពេញលេញដើម្បីរួមវិភាគទាដ៏វិជ្ជមានដល់ គោលនយោបាយ “ឆ្ពោះទៅទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង” ឲ្យក្លាយទៅជាការពិតជាក់ស្តែងយ៉ាងឆាប់ៗ នាំមកផលប្រយោជន៍ដ៏ធំធេងសម្រាប់កូរ៉េខាងត្បូងក៏ដូចជាអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ