អាស៊ានអះអាងនូវការប្តេជ្ញាអនុវត្តគោលដៅសហគមន៍សេដ្ឋកិច្ចនាចុងឆ្នាំនេះ
(VOVworld)-ក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៧
(AEM 47) និងបណ្តាសន្នីសីទទាក់ទិននានា នាថ្ងៃទី២២សីហា បណ្តារដ្ឋមន្ត្រី
សេដ្ឋកិច្ចអាស៊ាន បានបើកកិច្ចប្រជុំនៅរដ្ឋធានី Kuala Lumpur របស់ម៉ាឡាស៊ី សំដៅពិនិត្យការអនុវត្តវិធានការក្នុងដំណើការកសាងសហគមន៍អាស៊ានក្នុងនោះ មានសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នាចុងឆ្នាំ២០១៥នេះ ក៏ដូចជា កសាង ទស្សនវិស័យសេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ២០១៥។ នៅខាងក្រៅសន្និសីទ អនុ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម Nguyen Cam Tu បានឲ្យដឹងថា
តាំងពីមុនមក បណ្តាប្រទេសអាស៊ានបានយល់ច្បាស់នូវអត្ថន័យនៃការបង្កើត សហគមន៍អាស៊ាមនាចុងឆ្នាំ២០១៥ ដូច្នេះ បានអនុវត្តយ៉ាងត្រឹមត្រូវរាល់ដំណោះ
ស្រាយ ដើម្បីបង្កើតឡើងសហគមន៍សេដ្ឋកិច្ច ដែលបានចែងច្បាស់ក្នុងដំណើរ
ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ផងដែរ៕