អាស៊ានអះអាងនូវអធិបតេយ្យចំពោះការផលិត និងការនាំចូលអាវុធធម្មតា

(VOVWORLD) -នាថ្ងៃទី ២៤ ខែតុលា នៅទីស្ដីការអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក សហហរដ្ឋអាមេរិក បានប្រព្រឹត្តិទៅសម័យពិភាក្សាច្បាប់ឯកទេសស្ដីពីអាវុធធម្មតានៅគណកម្មការរំលាយសព្វាវុធ និងសន្តិសុខអន្តរជាតិ (គណកម្មការទី ១) នៅក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសហប្រជាតិ។
អាស៊ានអះអាងនូវអធិបតេយ្យចំពោះការផលិត និងការនាំចូលអាវុធធម្មតា - ảnh 1 ឯអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានគណៈបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

តាងនាមប្រទេសទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឯអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានគណៈបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអញ្ជើញថ្លែងនៅក្នុងសម័យពិភាក្សានេះ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថារាល់សកម្មភាពមិនស្របច្បាប់អំពីការផលិត ការផ្ទេរប្រគល់ និងការធ្វើចរចារចំពោះអាវុធទាំងនេះគឺបានជះឥទ្ធិពលជាអវិជ្ជមានដល់ការខិតខំប្រឹងប្រែងសន្តិសុខសមូហភាព និងការករសាងសង្គមវិបុលភាព។ អាស៊ានបានអះអាងសារជាថ្មីនូវសិទ្ធិអធិបតេយ្យភាពចំពោះកម្មសិទ្ធិ ការផលិត ការនាំចេញ និងការរក្សារាល់អាវុធធម្មតា ឧបករណ៍ និងគ្រឿងបន្លាស់ ដើម្បីគោលដៅសន្តិសុខ និងការពារមាតុភូមិ។ លោក
ឯកអគ្គរដ្ឋទូតបានអះអាងថា អាស៊ានជានិច្ចកាលខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាអំពីអាវុធធម្មតានៅក្នុងតំបន់ តាមរយៈយន្តការដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) និង អង្គការប៉ូលីសអាស៊ាន (ASEANPOL) ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ