អាស៊ានអះអាងសារជាថ្មីពីការគាំទ្រចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ
(VOVWORLD) - អង្គប្រជុំបានសម្ដែងការព្រួយបារម្ភអំពីស្ថានការតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េក្រោយពីការបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិក ព្រមទាំងអំពាវនាវដល់ទីក្រុងព្យុងយ៉ាងអត់ធ្មត់ក្នុងការបាញ់សាកល្បងមីស៊ីល។
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលប្រឆាំងយន្តហោះថ្មី (រូបថត៖ KCNA/VNA) |
បណ្ដារដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអ្នកការទូតជួរមុខមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន កូរ៉េខាងត្បូង កូរ៉េខាងជើង សហរដ្ឋអាមេរិក ចិន រុស្សី និងជប៉ុន បានអះអាងសារជាថ្មីនូវការសន្យាជំរុញការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ព្រមទាំងបានសម្តែងការគាំទ្រចំពោះដំណោះស្រាយការទូតដើម្បីសម្រេចឲ្យបានគោលដៅនេះ។
ក្នុងសេចក្តីថ្លែងការណ៍ប្រធាននៃវេទិកាតំបន់អាស៊ាន (ARF) ប្រចាំឆ្នាំ ដែលបានប្រកាសនាថ្ងៃទី ១១ សីហា ក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ កម្ពុជានោះ អង្គប្រជុំបានសម្ដែងការព្រួយបារម្ភអំពីស្ថានការតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េក្រោយពីការបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិក ព្រមទាំងអំពាវនាវដល់ទីក្រុងព្យុងយ៉ាងអត់ធ្មត់ក្នុងការបាញ់សាកល្បងមីស៊ីល និងនុយក្លេអ៊ែរជាបន្ត ហើយភាគីពាក់ព័ន្ធនានា ជៀសវាងគ្រប់សកម្មភាពដែលរារាំងការបន្តកិច្ចសន្ទនា។
សេចក្តីថ្លែងការណ៍ក៏បានអះអាងសារជាថ្មីនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ សំដៅសម្រេចឲ្យបានរាល់គោលដៅ លុបបំបាត់ទាំងស្រុងអាវុធនុយក្លេអ៊ែរ ដែលអាចផ្ទៀងផ្ទាត់ ហើយមិនប្រែក្រទ្បាស់បាន នៅលើឧបទ្វីបកូរ៉េ តាមសន្តិវិធីផងដែរ៕