អាស៊ាន-ឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការ

អាស៊ាន-ឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
អាស៊ាន-ឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការ (Image: VNA)


(VOVworld) – នាថ្ងៃទី ២៣ មិថុនា កិច្ចប្រជុំលើកទី ១៥ នៃគណៈកម្មាធិការ
សហ ប្រតិ​​បត្តិការរួមរវាងអាស៊ាននិងឥណ្ឌា (AJCC)​ បានប្រព្រឹត្តទៅនៅ
លេខាធិការ ដ្ឋានអាស៊ាន។ នៅកិច្ចប្រជុំ ឥណ្ឌាបានអះអាងនូវគោល
នយោបាយគោរពអាស៊ានចាត់ទុកអាស៊ានគឺជាដៃគូស្នូលក្នុងយុទ្ធសាស្ត្រ
ឆ្ពោះទៅខាងកើតរបស់ខ្លួន។ ឥណ្ឌាមានគោលបំណងសហប្រតិបត្តិការ
ជាមួយអាស៊ានលើវិស័យខាងនយោបាយសេដ្ឋកិច្ចនិងវប្បធម៌ជាពិសេ
សបន្ទាប់ពីសហគមន៍អាស៊ាននឹងត្រូវបានបង្កើតនាចុងឆ្នាំ ២០១៥។ ស្តីពី
សេដ្ឋកិច្ច ភាគីទាំង ២ បានដាក់ចេញគោលដៅនាំតំលៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគី ឡើង ១០០ ពាន់លានដុល្លាអាមេរិកនាឆ្នាំ ២០១៥ និងបង្កើន ២​
ដង នាឆ្នាំ ២០២០។ ស្តីពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ
ភាគីទាំង ២ សន្យា បង្កើនកិច្ចសហកាជាមួយគ្នាតាមរយៈសកម្មភាព
ជាក់ស្តែងពិសេសលើវិស័យសន្តិសុខនៅសមុទ្រសន្តិសុខលើបណ្តាញ
អ៊ីនធឺណែត ជាដើម។ មជ្ឈមណ្ឌលអាស៊ន-ឥណ្ឌា​ (AIC) នឹងត្រូវបាន
បង្កើតនាពេលខាងមុខ។

ថ្លែងមតិនៅទីនេះ ​ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូវៀតណាម
ប្រចាំនៅ អាស៊ាន លោក Nguyen Hoanh Nam បានអះអាងនូវកិច្ចសន្យា
របស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀតជាមួយ
ឥណ្ឌានាពេលខាងមុខជាពិសេសក្នុងឋានៈជាប្រទេសសម្របសម្រួល
ទំនាក់ទំនងអាស៊ាន-ឥណ្ឌាពីខែ សីហាឆ្នាំ ២០១៥ ដល់ខែសីហាឆ្នាំ
២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ