អាស៊ាន​ឯកភាពគ្នាបើកសកម្មភាពទេសចរណ៍ឡើងវិញ

(VOVWORLD) - នាថ្ងៃទី ១៩ មករា រដ្ឋមន្ត្រីទេសចរណ៍នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឯកភាពគ្នាបើកសកម្មភាពផ្នែកទេសចរណ៍អាស៊ានឡើងវិញ សំដៅស្ដារវិស័យនេះ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩។
អាស៊ាន​ឯកភាពគ្នាបើកសកម្មភាពទេសចរណ៍ឡើងវិញ - ảnh 1អ្នកទេសចរនៅតាមដងផ្លូវក្នុងទីក្រុងបាងកក ប្រទេសថៃ (រូបថត៖ AFP/VNA)

ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី ២៥ បានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់នៅក្រុងឆ្នេរសមុទ្រព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍មួយ បណ្ដារដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ផ្នែកទេសចរណ៍អាស៊ានមិនត្រឹមតែត្រៀមខ្លួនជាស្រេចបើកសកម្មភាពឡើងវិញប៉ុណ្ណោះទេ ថែមទាំងនឹងស្តារឡើងវិញយ៉ាងឆាប់រហ័សប្រកបដោយភាពធន់ទៀតផង។ សេចក្តីថ្លែងការណ៍ក៏បានឲ្យដឹងថា អាស៊ាននឹងអនុវត្តន៍គ្រប់លទ្ធភាពសម្របសម្រួលគ្នា និងសហប្រតិបត្តិការ ដើម្បីដំណើរការបើកសកម្មភាពទេសចរណ៍បានប្រព្រឹត្តិទៅជាជំហានៗ និងប្រកបដោយស្ថិរភាព។

បណ្ដារដ្ឋមន្ត្រីក៏បានឯកភាពគ្នាអនុវត្តន៍ប្រព័ន្ធស្តង់ដារទទួលស្គាល់វ៉ាក់សាំងបង្ការកូវីដ ១៩ រវាងបណ្ដាប្រទេសអាស៊ាន ព្រមទាំងអបអរសាទរចំពោះការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័សនៅតាមប្រទេសជាសមាជិកនីមួយៗ ដែលជាកត្តាដ៏សំខាន់ដើម្បីបើកសកម្មភាពទេសចរណ៍អាស៊ានឡើងវិញ។ ភាគីពាក់ព័ន្ធនានាក៏បានសង្កត់ធ្ងន់លើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងបណ្ដាប្រទេសអាស៊ាន ដើម្បីធានាសមត្ថភាពប្រកួតប្រជែងក្នុងប្លុកលើវិស័យទេសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ