អាស៊ាន២០២០៖ កិច្ចប្រជុំតាមវីដេអូរបស់ក្រុមការងារមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបូក

(VOVWORLD) - នាថ្ងៃទី៣០ មិថុនា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀត ណាមបានរៀបចំកិច្ចប្រជុំតាមវីដេអូរបស់ក្រុមការងារមន្ត្រីការពារជាតិជាន់ ខ្ពស់អាស៊ានបូក (ADSOM+WG)។
អាស៊ាន២០២០៖ កិច្ចប្រជុំតាមវីដេអូរបស់ក្រុមការងារមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបូក - ảnh 1 ឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាន ADSOM WG វៀតណាមធ្វើជាអធិបតីនៅកិច្ចប្រជុំ។ (រូបថត៖ TTXVN)

អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមាន វត្តមានតំណាងក្រសួងការពារប្រទេសវៀតណាម ប្រធាន ADSOM WG នៃ ប្រទេសអាស៊ានចំនួន៩ និងប្រទេសដៃគូបូក៨ (រួមមានរុស្ស៊ី ចិន អាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលហ្សេឡង់និងឥណ្ឌា) រួមជាមួយតំណាង លេខាធិការដ្ឋានអាស៊ានផងដែរ។ កិច្ចប្រជុំនេះគឺសំដៅជំរុញកិច្ចសហប្រតិ បតិ្តការផ្នែកការពារជាតិឲ្យបានកាន់តែជាក់ស្ដែងថែមទៀតរវាងប្រទេសអាស៊ានទាំងអស់ជាមួយប្រទេសដៃគូផ្សេងៗក្នុងក្របខ័ណ្ឌ ADMM+ ហើយ ត្រៀមរៀបចំសម្រាប់កិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបូក (ADSOM+) តាមវីដេអូដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៧ កក្កដាខាងមុខ ផងដែរ។ ថ្លែងនៅទីនេះ ឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាន ADSOM WG វៀតណាម បានជូនដំណឹងពីការរៀបចំប្រកបដោយជោគ ជ័យនូវវគ្គលំហាត់ប្រឆាំងជម្ងឺ Covid-19 តាមអនឡាញរវាងពេទ្យ យោធានៃប្រទេសអាស៊ាននានាកាលពីថ្ងៃទី២៧ ឧសភា កន្លងទៅ។ លោក បានអះអាងថា នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសហប្រតិបត្តិ ការដ៏ជាក់ស្ដែង ក្នុងគោលដៅអនុវត្តរាល់ខ្លឹមសារដែលត្រូវបានរដ្ឋមន្រ្តីការ ពារជាតិនៃប្រទេសអាស៊ានទាំងអស់ឯកភាពគ្នាក្នុងសេចក្ដីថ្លែងការណ៍រួម ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតនៅកិច្ចប្រជុំ ADMM ចង្អៀតកាលពីខែកុម្ភៈឆ្នាំ២០២០នៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ