អាស៊ាន២០២០៖ សេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ភាពប្រែប្រួលនៃពិភពការងារ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ដែលទើបតែបានរៀបចំឡើងតាមប្រព័ន្ធវីដេអូនាពេលថ្មីៗនេះ ថ្នាក់ដឹកនាំនៃប្រទេសសមាជិក អាស៊ានទាំងអស់គ្នាបានអនុម័តលើសេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីការ អភិវឌ្ឍធនធានមនុស្សសម្រាប់ភាពប្រែប្រួលនៃពិភពការងារ ដោយមានខ្លឹមសារសំខាន់ៗដូចតទៅ៖
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦តាមរយៈប្រព័ន្ធវីដេអូ។ (រូបថត៖ baoquocte.vn) |
អះអាងសារជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តអនុវត្តចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ស្ដីពីការកសាងសហ គមន៍ដែលប្រកាន់យកមនុស្សជាគោល ដែលឯ នោះប្រជាជនមានគុណភាពរស់នៅដ៏ប្រសើរជាង ហើយទទួលបានផល ប្រយោជន៍ពីការកសាងសហគមន៍។
សន្យាបណ្ដុះឲ្យប្រភពធនធានមនុស្សអាស៊ាននូវជំនាញវិជ្ជាជីវៈ ចាំបាច់ដើម្បីត្រៀមខ្លួនជាស្រេចឆ្ពោះទៅអនាគត ដោយជួយឲ្យគេអាចរួម ចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាព សមត្ថភាព ប្រកួតប្រជែងនិង ភាពម្ចាស់ការរបស់អាស៊ាន ព្រមទាំងធានាជាប្រាកដថា គ្មាននរណាម្នាក់ត្រូវបំភ្លេចចោលនៅក្នុងពិភពការងារ ដែលកំពុងប្រែប្រួលនេះឡើយ។
ទទួលស្គាល់នូវសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមនៅក្នុងតំបន់និងប្រទេសនីមួយៗ ក៏ដូចជាការចូលរួមយ៉ាងខ្លាំងក្លារបស់សហគ្រាសនិង វិស័យឧស្សាហកម្មនានាក្នុងគោលដៅជំរុញការត្រៀមរៀបចំប្រភពធនធាន មនុស្សរបស់អាស៊ានសម្រាប់អនាគត៕