អាស៊ាន+៣ ចែករំលែកបទពិសោធន៍ក្នុងការស្តារទីផ្សារការងារឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ-១៩

(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន+៣ លើកទី១២ (ALMM+៣ រួមទាំងអាស៊ាន និង ប្រទេសជាដៃគូចំនួន៣ គឺចិន ជប៉ុន និងកូរ៉េខាងត្បូង) ទើបតែបានប្រព្រឹត្តទៅនៅ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

កិច្ចប្រជុំបានចែករំលែកបទពិសោធន៍ក្នុងការស្តារ ទីផ្សារការងារឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំងសម្របខ្លួនទៅ នឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងពិភពការងារដោយសារភាពជឿនលឿននៃ បច្ចេកវិទ្យា ឌីជីថលភាវូបនីយកម្ម សេដ្ឋកិច្ចបៃតងនិងសង្គមចាស់ជរា។ អង្គប្រជុំបាន សន្យាសម្រេចបានគោលដៅរួមនោះ គឺការស្ដារឡើងវិញនិងកំណើនប្រកបដោយ ស្មើរភាពនិងចីរភាពនៅក្នុងតំបន់; ធានាការងារប្រកបដោយស្ថិរភាពសម្រាប់មនុស្ស ទាំងអស់គ្នា ហើយជួយលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន ជាពិសេសអ្នក ដែលរស់នៅក្នុងតំបន់ក្រីក្រ តំបន់ជនបទ និងក្រុមងាយរងគ្រោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ