អាស៊ាន+៣៖ ឆ្ពោះទៅការអភិវឌ្ឍប្រកប​ដោយ​និរន្តរភាពនិង​បរិយាប័ន្ន​

(VOVWORLD) - នាថ្ងៃទី១៩ ខែធ្នូ វេទិកាអាស៊ីបូព៌ាលើកទី ២០ (EAF-20) ក្រោមអធិបតីភាព របស់វៀតណាម ដោយប្រធានបទ "រំលឹកខួបលើកទី ២៥ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូក ៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង)៖ រួមគ្នាស្តារឡើងវិញនិងរីកធំធាត់ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ស្មើភាពគ្នានិងនិរន្តរភាពនៅអាស៊ីបូព៌ា" បានបើកជាផ្លូវការនៅទីក្រុង Nha Trang ខេត្ត Khanh Hoa ។
អាស៊ាន+៣៖ ឆ្ពោះទៅការអភិវឌ្ឍប្រកប​ដោយ​និរន្តរភាពនិង​បរិយាប័ន្ន​ - ảnh 1ឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ានវៀតណាមថ្លែងសុន្ទរកថា។ (រូបភាព៖ ក្រសួងការបរទេស)

ថ្លែងមតិនៅវេទិកានេះ អគ្គលេខាធិការរងអាស៊ាន លោក Tran Duc Binh បានស្នើថា នាពេលខាងមុខ អាស៊ានគប្បីសហប្រតិបត្តិការជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីពង្រឹង និងពង្រីកថែមទៀតនូវតួនាទីនៃយន្តការសហប្រតិបត្តិការ សំដៅរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងផ្តល់អាទិភាពដល់ការពង្រឹងសមត្ថភាពសុខាភិបាលក្នុងតំបន់ ជាពិសេសក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងផលិតវ៉ាក់សាំង។

អាស៊ាន+៣៖ ឆ្ពោះទៅការអភិវឌ្ឍប្រកប​ដោយ​និរន្តរភាពនិង​បរិយាប័ន្ន​ - ảnh 2វេទិកាអាស៊ីបូព៌ាលើកទី២០ ត្រុវបានរៀបចមឡើងក្រោមអធិបតីភាព របស់វៀតណាម ។ (រូបថត៖ ក្រសួងការបរទេស)

វេទិកា EAF-20 បានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែធ្នូ។ មន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញជួរមុខនៃបណ្តាប្រទេសអាស៊ាន+៣ បានរួមមតិយោបល់នៅក្នុងសម័យពិភាក្សាលើប្រធានបទដូចជា៖ កិច្ចសហប្រតិបត្តិការអាស៊ាន+៣ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពនៅអាស៊ីបូព៌ា; លើកកម្ពស់សមត្ថភាពសុខាភិបាលជាតិនិងតំបន់ សំដៅបង្កើនសមត្ថភាពឆ្លើយតបនឹងស្ថានភាពសុខាភិបាលសាធារណៈបន្ទាន់នាពេលអនាគត; ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅស្តារនិងកំណើនប្រកបដោយចីរភាពនៅអាស៊ីបូព៌ា; និងកិច្ចសហប្រតិបត្តិការអាស៊ាន+ ៣ ក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ ឆ្ពោះទៅការអភិវឌ្ឍបរិយាប័ន្ន ស្មើភាពគ្នានិងនិរន្តរភាពនៅអាស៊ីបូព៌ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ