អាស៊ាន+៣ ឆ្ពោះទៅគោលដៅកសាងសហគមន៍ធំទូលាយជាង

(VOVWORLD) -នាថ្ងៃទី១០ខែកញ្ញា បណ្ដាប្រទេសអាស៊ាន រួមជាមួយដៃគូសន្ទនាចំនួន៣ គឺចិន ជប៉ុន និងកូរ៉េខាងត្បូង បានអះអាងថា៖ការបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសំដៅកសាងសហគមន៍អាស៊ាន+៣ (APT) ប្រកបដោយរឹងមាំថែម ទៀត។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហ្វីលីពីន លោក Ceferino Rodofo 
អាស៊ាន+៣ ឆ្ពោះទៅគោលដៅកសាងសហគមន៍ធំទូលាយជាង - ảnh 1

អាស៊ាន+៣ ឆ្ពោះទៅគោលដៅកសាងសហគមន៍ធំទូលាយជាង

នាថ្ងៃទី១០ខែកញ្ញា បណ្ដាប្រទេសអាស៊ាន រួមជាមួយដៃគូសន្ទនាចំនួន៣ គឺចិន ជប៉ុន និងកូរ៉េខាងត្បូងបានអះអាងថា៖ការបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសំដៅកសាងសហគមន៍អាស៊ាន+៣  (APT)  ប្រកបដោយរឹងមាំថែម ទៀត។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហ្វីលីពីន លោក Ceferino Rodofo បានអោយដឹងថា៖ បណ្ដារដ្ឋមន្ត្រី អាស៊ាន+៣  បាននាំចេញគោលដៅធំមួយសំរាប់អាស៊ាន+៣ ប្រកបដោយរឹងមាំថែមទៀតក្នុងរយៈពេលយូរអង្វែង។ រីឯ ក្នុងសេចក្ដីជូនដំណឹងមួយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោក Ramon Lopez បានអោយដឹងថា៖ បណ្ដារដ្ឋមន្ត្រីអាស៊ាន  ស្វាគមន៍ការខំប្រឹងប្រែងរបស់ក្រុមប្រឹក្សា ពាណិជ្ជកម្មអាស៊ីខាងកើត (EABC) ក្នុងកិច្ចការជួយឧបត្ថម្ភសហគ្រាសតូចនិងមធ្យម  ក្នុងតំបន់ក្តាប់ជាប់ឱកាសធ្វើពាណិជ្ជកម្មឌីជីធល់ ស្វែងរករបៀបធ្វើពាណិជ្ជកម្មថ្មី និងបង្កើនការធ្វើ សមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ