អាស៊ាន+៣ សហប្រតិបត្តិការដាក់ពង្រាយជំនួយដល់គ្រោះមហន្តរាយនាពេលអនាគត
(VOVWORLD) - មន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ាន+៣ សម្រេចបានកិច្ចព្រមព្រៀងខាងលើ ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែធ្នូ នៅទីក្រុង Kanazawa ខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន។
ព្យុះទីហ្វុង Noru បានបង្កទឹកជំនន់នៅក្នុងខេត្ត Bulacan ប្រទេសហ្វីលីពីន។ រូបថត៖ REUTERS |
ប្រទេសអាស៊ាន+៣ (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន រួមជាមួយប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង) បានឯកភាពគ្នាអនុវត្តន៍កម្មវិធីជំនួយជាបន្ទាន់ ដើម្បីទប់ទល់នឹងជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិនាពេលអនាគត។ នេះជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតរបស់អាស៊ាន និងដៃគូទាំង ៣ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុនៅក្នុងតំបន់។ មន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ាន+៣ សម្រេចបានកិច្ចព្រមព្រៀងខាងលើ ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែធ្នូ នៅទីក្រុង Kanazawa ខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន។
តាមនោះ យន្តការថ្មីដែលមានឈ្មោះថា “Rapid Financing Facility” - RFF (មូលដ្ឋានហិរញ្ញប្បទានជាបន្ទាន់) នឹងស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពហុភាគីនីយកម្មគំនិតផ្ដួចផ្ដើមទីក្រុងឈៀងម៉ៃ (CMIM)។ គំនិតផ្តួចផ្តើមឈៀងម៉ៃ (CMI) គឺជាកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណពហុភាគីរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន+3 ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ដើម្បីផ្តល់សាច់ប្រាក់រហូតដល់ ២៤០ពាន់លានដុល្លារអាមេរិកក្នុងគ្រាអាសន្ន៕