អាស៊ាន+៦ បញ្ចប់វង់ចរចារលើកដំបូងអំពីការបង្កើតកិច្ចព្រមព្រៀងដៃគូរសេដ្ឋកិច្ចតំបន់លើគ្រប់វិស័យ (RCEP)

(VOVworld) – នាថ្ងៃទី ១៣ ឧសភា វង់ចរចារលើកដំបូងអំពីការបង្កើតកិច្ចព្រមព្រៀង
ដៃគូរសេដ្ឋកិច្ចតំបន់លើគ្រប់វិស័យ (RCEP) រវាងប្រទេសជាសមាជិក អាស៊ានចំនួន ១០ ប្រទេសជាមួយប្រទេសដៃគូរក្នុងតំបន់ ចំនួន ៦ ប្រទេស រួមមាន៖ ចិន ជប៉ុន កូរ៉េខាង
ត្បូង អ៊ូស្ត្រាលី នូវ៉ែលហ្សេឡងនិងឥណ្ឌា (អាស៊ាន+៦) បានបញ្ចប់ នៅប៊្រុយណេ។ បណ្ដាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកពោលខាងលើបានអនុវត្តក្រុមការងារនានា
ដែលទាក់ទិកដល់ សកម្មភាពពាណិជ្ជកម្ម សេវ៉ាកម្មនិងវិនិយោគ សំដៅលុបចោល
របងពាណិជ្ជកម្ម ឆ្ពោះទៅគោលដៅបង្កើត RCEP នាឆ្នាំ ២០១៥។ ក្រៅពីនោះ ភាគី
នានាគ្រោង បង្កើតបណ្ដាក្រុមការងារលើវិស័យផ្សេងៗទៀត ដូចជា៖ បរិស្ថាន កិច្ច
សហប្រតិ បត្តិការសេដ្ឋកិច្ច-បច្ចេកទេសនិងដោះស្រាយជំលោះ ផងដែរ។ តាមគំរោង
វង់ចរចារ RCEP ជាបន្តនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៤ ដល់ទី ២៧ កញ្ញា នៅ អ៊ូស្ត្រាលី។ ជំនួបថ្នាក់រដ្ឋមន្ត្រីនឹងត្រូវបានរៀបចំឡើងនាខែសីហាឆ្នាំ ២០១៣។ បើសិនជា RCEP ត្រូវបានបង្កើតប្រកបដោយជោគជ័យ នោះនឹងជាំតំបន់ពាណិជ្ជកម្មសេរី មានមនុស្ស
ចំនួន ៣ ពាន់លាននាក់ ស្រូបយក ១/២ ទីផ្សារសកលលោក និង ១/៣ ទិន្នផលសេដ្ឋ
កិច្ចសកល៕

អាស៊ាន+៦ បញ្ចប់វង់ចរចារលើកដំបូងអំពីការបង្កើតកិច្ចព្រមព្រៀងដៃគូរសេដ្ឋកិច្ចតំបន់លើគ្រប់វិស័យ (RCEP) - ảnh 1
វង់ចរចារលើកដំបូងអំពីការបង្កើតកិច្ចព្រម ព្រៀងដៃគូរសេដ្ឋកិច្ចតំបន់លើគ្រប់វិស័យ (RCEP) រវាងប្រទេសជាសមាជិក អាស៊ានចំនួន ១០ ប្រទេសជាមួយប្រទេសដៃគូរក្នុងតំបន់ ចំនួន ៦ ប្រទេស រួមមាន៖ ចិន ជប៉ុន កូរ៉េខាងត្បូង អ៊ូស្ត្រាលី នូវ៉ែលហ្សេឡងនិងឥណ្ឌា (អាស៊ាន+៦) បានបញ្ចប់ នៅប៊្រុយណេ។ (Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ