អ.ស.ប. ខំប្រឹងប្រែងដោះស្រាយភាពទល់ច្រកសំរាប់វង់ចរចារសន្តិភាពយេម៉ែន

អ.ស.ប. ខំប្រឹងប្រែងដោះស្រាយភាពទល់ច្រកសំរាប់វង់ចរចារសន្តិភាពយេម៉ែន  - ảnh 1
អ.ស.ប. ខំប្រឹងប្រែងដោះស្រាយភាពទល់ច្រកសំរាប់វង់ចរចារសន្តិភាពយេម៉ែន (Image: VNA)


(VOVworld) – នាថ្ងៃទី ៨ ឧសភា បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហា
នៅយេម៉ែន លោក Ismail Ould Cheikh Ahmed បានដំណើរការចរចារដោយ
ឡែកជាមួយបណ្ដាភាគីប្រឆាំងនៅប្រទេសមជ្ឈឹមបូព៌ារនេះសំដៅដោះស្រាយ
ភាពទល់ច្រកនៃវង់ចរចារសន្តិភាពដែលកំពុងប្រព្រឹត្តទៅនៅប្រទេសកូវ៉ែត ១
ថ្ងៃបន្ទាប់ពីក្រុមចរចាររដ្ឋាភិបាលយេម៉ែនសម្រេចចាកចេញពីការចរចារផ្ទាល់
ជា មួយភាគីប្រឆាំង។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមបូព៌ារបានដកស្រង់ពាក្យ
សំដីនៃ អ្នកនាំពាក្យបេសកជនពិសេស អ.ស.ប. Cheikh Ahmed ដែលបាន
ទទួលស្គាល់ថា៖ លោកបានមានកិច្ចប្រជុំជាមួយបណ្ដាភាគីប្រឆាំងនៅកូវ៉ែតនា
ព្រឹកថ្ងៃទី ៨ ឧសភា ប៉ុន្តែ មិនបានជូនព័ត៌មានលំអិតនៅឡើយទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ