អ.ស.ប. ចេញផ្សាយ សេចក្តីថ្លែងការស្តីពីការសាកល្បងនុយក្លេអ៊ែរលើកទី ៣ របស់ ស.ប.ប.ក.

(VOVworld) – នាថ្ងៃទី ១២ កុម្ភៈ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានចេញផ្សាយសេចក្តី
ថ្លែងការស្តីពីការសាកល្បងនុយក្លេអ៊ែរលើកទី ៣ របស់ សាធារនរដ្ឋប្រជា ធិបតេយ្យ
ប្រជាមានិតកូរ៉េ (ស.ប.ប.ក.)។ ក្នុងនោះ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានថ្កោល
ទោសយ៉ាងខ្លាំងក្លាចំពោះការសាកល្បងនុយក្លេអ៊ែរពោលខាងលើ ដោយសារ ទង្វើនេះ
មិនត្រឹមតែរំលោពយ៉ាងធ្ងន់ធ្ងលើបណ្ដាបទដាក់ទណ្ឌកម្ម ប៉ុណ្ណោះទេ ថែមទាំងគឺជាការ
គំរាមកំហែងចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ។ អង្គការហាមដំណើរការសាកល្បង
នុយក្លេអ៊ែរលើគ្រប់វិស័យ (CTBTO) នឹងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ក៏បានចេញសេចក្តីថ្លែងការថោ្កលទោសការសាកល្បងនុយក្លេអ៊ែរពោលខាងលើ។ រីឯ
ខ្លួនវិញ ស.ប.ប.ក. បានអះអាងថា៖ប្រទេសនេះមិនរាថយចំពោះបណ្ដាសេចក្តីសម្រេចិត្ត
មិនសំហេតុសំផលរបស់សហគមន៍អន្តរជាតិដែលប្រឆាំងជំទាស់កម្មវិធីនុយក្លេអ៊ែររបស់
ប្រទេសនេះឡើយ៕

អ.ស.ប. ចេញផ្សាយ សេចក្តីថ្លែងការស្តីពីការសាកល្បងនុយក្លេអ៊ែរលើកទី ៣ របស់ ស.ប.ប.ក. - ảnh 1
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានចេញផ្សាយ សេចក្តីថ្លែងការស្តីពីការសាកល្បងនុយក្លេអ៊ែរលើកទី ៣ របស់ សាធារនរដ្ឋប្រជា ធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.ប.ក.)។ (Image: Internet)


ឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់​វៀតណាមចំពោះការដែលសាធារ
ណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េទើបនឹងបានសាកល្បងនុយក្លេអ៊ែអ្នកនាំពាក្ស
ក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi បានលើកច្បាស់ថាវៀតណាម
ព្រួយបារម្មណ៍យ៉ាងខ្លាំងក្លាចំពោះការដែលសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េធ្វើសាកល្បងនុយក្លេអ៊ែនាថ្ងៃទី១២កុម្ភៈ។​អំពើនេះបានរំលោភទៅលើបណ្ដាសេចក្តី
សំរេចចិត្តទាក់ទិនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើឲ្យស្មុគស្មាញ
ស្ថានភាពគំរាមកំហែង​ដល់​សន្តិភាពស្ថិរភាពក្នុងដំបន់។ លោក Luong Thanh Nghi បានឲ្យដឹងថាគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគាំទ្រការហាម
សាកល្បងនុយក្លេអែលើគ្រប់ជ្រុងជ្រោយមិនរីកសាយអាវុធនុយក្លេអ៊ែនិងឈានទៅ
រំសាយ​ប្រភេទអាវុធនេះទាំងស្រុង៕


ប្រតិកម្មទៅវិញ

ផ្សេងៗ